ក្រុមហ៊ុនកាលពីតូលថ្កោលទោស សហភាពការងារកម្ពុជាក្រោយពេលដែល មានអំពើហិង្សា បានកើតឡើង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខាងមុខ ក្រុមហ៊ុន កាលពីតូល ឈានដល់ការបង្កជារបួសស្នាម។នេះបើយោងតា​មសេ​ចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីតូល នៅថ្ងៃទី០៦ ខែកុម្ភៈ។

បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបាន​ចេញនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦របស់ក្រុមហ៊ុនកាលពីតូលបានឪ្យដឹងថាក្រុមហ៊ុន​ថ្កោលទោស សហភាពការងារកម្ពុជា ដែលដឹកនាំដោយ លោកអត់ ធន់ និងបក្សពួករួមមាន លោក គង់ អាទិត្យ លោក អៀង គឹម ហ៊ុន លោក សុខ ឈុន អឿង និង លោក និន កុសល។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ឲ្យដឹងថា អំពើហិង្សាដែលក្រុមហ៊ុន កាលពីតូល បញ្ជាក់ថា បង្កឡើងដោយ សហភាពការងារកម្ពុជា គឺធ្វើឡើងក្នុងគោលបំណង បំផ្លិចបំផ្លាញក្រុមហ៊ុនតាមបាតុភាពផ្សេងៗ ដូចជា ការបិទផ្លូវ​រហូតធ្វើឲ្យកកស្ទះចរាចរណ៍ ​និងបានប្រើដំបង វត្ថុរឹងផ្សេងៗ គ្រប់លើរថយន្តក្រុងដើម។

ជាមួយគ្នានេះក្រុមហ៊ុន កាលពីតូល មានការសោកស្តាយយ៉ាងខ្លាំង ចំពោះលោក អាត់ ធន់ និងបក្សពួក មិនគួរញុះញង់ឲ្យមានអំពើហិង្សាដើម្បីផលប្រយោជន៍របស់បក្សពួកខ្លួននោះទេ។ ក្នុងនាមជាសហភាពការងារកម្ពុជា គួរតែអនុវត្តច្បាបើឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថាការថ្កោ លរបស់ក្រុមហ៊ុនកាពីតូលទោសនេះ បានធ្វើឡើង ក្រោយពេលដែល មានអំពើហិង្សា បានកើតឡើង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខាងមុខ ក្រុមហ៊ុន កាលពីតូល ឈានដល់ការបង្កជារបួសស្នាម។

សូមអាននូវសេចក្តីថ្លែងការណ៍របស់ក្រុមកាពីតូលខាងក្រោមនេះទាំងស្រុង៖

កាពីតូល

 

 

 

ក្រុមហ៊ុនកាលពីតូលថ្កោលទោសសហភាពការងារកម្ពុជាក្រោយមានអំពើហិង្សានៅខាងមុខក្រុមហ៊ុនកាលពីថ្ងៃ០៦ កុម្ភៈ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់