ក្រុមរាជបណ្ឌិត្យ សភាកម្ពុជាដែល ដឹកនាំដោយលោកបណ្ឌិត សុខ ទូច និងសហការីរួម ជាមួយ​ដោយ​អាជ្ញាធរ ស្រុក ឃុំ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល និង​យោធា​ការពារ​ព្រំដែន ប្រមាណ១៥០នាក់បានចុះទៅពិនិត្យ បង្គោលព្រំដែន កម្ពុជា-វៀតណាម នៅក្នុងឃុំចំនួន៣។នេះ​យោងតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៦។

អគ្គស្នងការដ្ឋាន នគរបាលជាតិបានចុះផ្សាយកាលពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៦​បានឪ្យដឹងថា ​ចាប់ពី​ម៉ោង ៩,៣០​នាទី​ព្រឹកថ្ងៃទី​ ៩ ខែ មីនា ក្រុម​រាជ្យ​បណ្ឌិត្យ សភា​កម្ពុជា ដឹកនាំ​ដោយលោក​បណ្ឌិត សុខ ទូច និង​សហការី ព្រមទាំង​ចូលរួម ជាមួយ​ដោយ​អាជ្ញាធរ ស្រុក ឃុំ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល និង​យោធា​ការពារ​ព្រំដែន សរុប​ចំនួន​១៥០​នាក់ ប្រុស ។

ប្រភពដដែលការ​ចុះ​ពិនិត្យ​បង្គោល​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-​វៀតណាម នេះបានធ្វើឡើងនៅ​ឃុំ ចំនួន​៣​ ដែលមាន​ឃុំ​(​ចាម ជាង​ដែក ពាម​មន្ទារ​) ចាប់​ពី​ភូមិ​ក្រាំង​​លា​វ (​ឃុំ​ចាម​) រហូតដល់ ភូមិ អង្គរ​អង្គ​(​ឃុំ​ពាម​មន្ទា​រ​) សរុប​មាន បង្គោល​ធំ ៣ និង​តម្រុយ​តូច​ចំនួន ១១ ស្មើ ១៤ កន្លែង ។​ ហើយបើតាម​ការត្រួតពិនិត្យ​នេះ​មិន​មាន​បាតុភាព​អ្វី​គូរ​អោយ​កត់សម្គាល់ ឡើយ ។ដោយ​ការពិនិត្យ​ត្រូវបាន​បញ្ចប់​នៅ​ម៉ោង​៤,៣០​រសៀល ប្រកប ដោយ​សុវត្ថិភាព ៕ ​

Sning kar 10-02 2016

ក្រុមរាជបណ្ឌិត្យសភាកម្ពុជាចុះទៅពិនិត្យ បង្គោលព្រំដែន កម្ពុជា-វៀតណាមនៅ ឃុំចំនួន៣

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់