(ភ្នំពេញ)៖ ក្រុមកីឡាករបាល់ទាត់  និងគ្រូបង្វឹក ៣៦នាក់ របស់ក្រុម Cambodia All stars នឹងទទួលបានប្រាក់ឧបត្ថម្ភដែលសម្ដេច ហ៊ុន  សែន ប្រកាសផ្ដល់ជូន ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការប្រកាសរបស់លោក ហង់ ជូនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ បង្ហាញនៅលើ Facebook នាយប់ថ្ងៃទី២៨ ខែកុម្ភៈ  ដោយបញ្ជាក់ថា ប្រាក់ឧបត្ថម្ភដល់កីឡាករ នឹងបញ្ជូនទៅដល់ រតនាគារជាតិនៅថ្ងៃទី២៩ ខែកុម្ភៈ នេះ ​ ហើយត្រៀមផ្តល់ជូនក្រុមកីឡាករ ក្នុងពេលឆាប់ៗនេះ។ 

បន្ទាប់ពីស្ងប់ស្ងាប់មួយរយៈ ជុំវិញរឿងរ៉ាវនៃប្រាក់ឧបត្ថម្ភដល់ក្រុមកីឡាករបាល់ទាត់  និងគ្រូបង្វឹក ៣៦នាក់ របស់ក្រុម Cambodia All stars លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦  បានអះអាងថា ទឹកប្រាក់ដែលសម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឧបត្ថម្ភផ្ដល់ជូនដល់ក្រុមកីឡាបាល់ទាត់កម្ពុជា Cambodia All Stars  ទាំងគ្រូបង្វឹក និងកីឡាករ នឹងត្រូវបញ្ជូនដល់រតនាគារជាតិ នៅថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ថា “ថវិកាដែលសម្តេចនាយករដ្ឋមន្រ្តី ផ្តល់ជារង្វាន់ដល់ Cambodia All Stars នឹងទៅដល់រតនាគារជាតិ នៅថ្ងៃទី ២៩ ខែ កុម្ភៈ នេះ ហើយនឹងបើកជូនកីទ្បាករ ក្នុងពេលឆាប់ៗនេះ” ។

សូមរម្លឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ លោក ហង់ ជួនណារ៉ុន តាមរយៈ Facebook បានបញ្ជាក់ថា ប្រាក់រង្វាន់នេះ គឺក្រសួងកំពុងស្នើសុំបញ្ចេញហើយ និងស្នើឲ្យកីឡាករ និងគ្រូបង្វឹករង់ចាំប្រមាណមួយ ទៅពីរសប្តាហ៍ទៀត និងបានអំពាវនាវកុំទាន់អាលប្រតិកម្មលើបញ្ហានេះ។​

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ កន្លងទៅ បានសម្រេចផ្តល់ប្រាក់រង្វាន់ប្រមាណ ៤៣២លានរៀល ដល់ក្រុមកីឡាករ និងគ្រូបង្វឹក Cambodia All Stars ៣៦នាក់ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេបន្ទាប់ពីប្រកួតយកឈ្នះ លើក្រុម Buriram United និងក្រុម Muangthong United FC មកពីប្រទេសថៃ។ តែយ៉ាងណា មកដល់ពេលនេះ ថវិការទាំង​នោះ​នៅ​មិនទាន់​ដល់ដៃ​កីឡាករ​នៅឡើយ​ទេ​។

ពាក់ព័ន្ធនឹងប្រាក់រង្វាន់នេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃម្សិលមិញ បានបញ្ជាក់ថា ករណីការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ក្រុមកីឡាករបាល់ទាត់ Cambodia All Stars ដែលប្រកួតឈ្នះក្រុមថៃ Buriram និងក្រុម Muangthong United FC កាលពីពេលថ្មីនេះ មិនពាក់ព័ន្ធនឹងលោក ថោង ខុង ប្រធានគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជានោះទេ។ បើតាម លោក វ៉ាត់ ចំរើន ប្រាក់ឧបត្ថម្ភ​លើក​ទី​២​នេះ ជា​ថវិកា​របស់​រដ្ឋ ដូច្នេះ​ត្រូវ​ធ្វើតាម​នីតិវិធី ហើយ​ការយឺតយ៉ាវ​នេះដែរ ក៏​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិ​ក​កម្ពុជា នោះដែរ​៕

1770

 

 

 

ក្រុមកីឡាបាល់ទាត់  Cambodia All stars នឹងទទួលបានប្រាក់ឧបត្ថម្ភដែលសម្ដេច ហ៊ុន  សែន ប្រកាសផ្ដល់ជូន ក្នុងពេលឆាប់ៗនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់