(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកែសម្រួលកម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ បេក្ខជនគ-ថ្លង់ ពោលកម្រិតពិន្ទុ នៃការជាប់សញ្ញា​បត្រមធ្យម​សិក្សា​បឋមភូមិ សម្រាប់បេក្ខជនគ-ថ្លង់ ត្រូវបានកំណត់ឲ្យមានកម្រិតទាបជាងបេក្ខជនមានកាយសម្បទាធម្មតា។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និង កីឡា ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ឲ្យដឹងថា ពិន្ទុជាប់សម្រាប់បេក្ខជនគ-ថ្លង់ កំណត់ត្រឹម ២៤០ពិន្ទុ (សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា) និង ១៩០ពិន្ទុ សម្រាប់បេក្ខជនស្វៃរិន។ ក្រសួងអប់រំ ក៏បានសម្រេចកែសម្រួលកម្រិតពិន្ទុ ក្នុងការទទួលបាននិទ្ទេសសម្រាប់បេក្ខជនគ-ថ្លង់ផងដែរ។

សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឆ្នាំ២០១៦ នឹងឈានចូលមកដល់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ៕

លំអិតបន្ថែម សូមអានសេចក្តីណែនាំរបស់ក្រសួងអប់ ខាងក្រោម៖

ក្រសួងអប់រំ១ ក្រសួងអប់រំ២

ក្រសួងអប់រំ សម្រេចកែសម្រួលពិន្ទុប្រឡងឌីប្លូម សម្រាប់បេក្ខជនគ-ថ្លង់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់