(ភ្នំពេញ)៖ ក្រសួងអប់រំ បានចេញប្រកាសដោយច្រានចោលអត្ថបទព័ត៌មានរបស់កាសែតមួយក្នុងស្រុក ចំណងជើងថា “អ្នកគ្រូចិត្ដបុណ្យឈប់បង្រៀនព្រោះតែការគំរាមជីវិត” ជារឿងមិនពិត។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់ថា “តាមការបញ្ជាក់របស់អ្នកគ្រូ ញ្ញាណ ប៊ុន សុជាតា គឺគាត់ពិតជាអសកម្មការងារមែន ចាប់តាំងពីខែមេសា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្នដោយសារអ្នកគ្រូ មានបញ្ហាសុខភាព និងមានមុខរបរទី២ ដែលគាត់មិនអាចទៅបំពេញការងារឲ្យបានទៀងទាត់ ដូច្នេះ អ្នកគ្រូក៏បានសម្រេចចិត្តសុំដាក់ពាក្យនៅទំនេរគ្មានបៀវត្សរយៈពេល០១ឆ្នាំ ដោយគិតចាប់ពីខែមិថុនា ឆ្នាំ២០១៦នេះ តទៅ”។

សូមបញ្ជាក់ថា កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២៧ ខែឧសភា បានបង្ហោះអត្ថបទមួយ មានចំណងជើង “អ្នកគ្រូចិត្ដបុណ្យឈប់បង្រៀនព្រោះតែការគំរាមជីវិត” ដោយបានដកស្រង់សម្ដីរបស់អ្នកគ្រូ ញ្ញាណ ប៊ុន សុជាតា ថា “ពេលនេះ​ ខ្ញុំបាន​ព្យួរ​ការងារ​ជាគ្រូ​បង្រៀន​ដែលខ្ញុំ​ចាប់​អាជីព​នេះ ១០ ឆ្នាំ​កន្លងមក​នោះ​ហើយ ដែល​នោះ​ក៏ដោយ​សារតែ​មាន​ហា​និភ័យ​ចំពោះ​ជីវិត​ខ្ញុំ។ …សកម្មភាព​ដែលខ្ញុំ​ជួយ ឡៃហៀក ជា​សកម្មភាព​ផុសពីទឹក​ចិត្ត​មនុស្ស​ធម៌​ដែល​ខ្ញុំធ្លាប់​មាន មិនតែ​ចំពោះ ឡៃ​ហៀក ទេ។ ប៉ុន្ដែ​ទឹក​ចិត្ដ​របស់ខ្ញុំ​បែរជា​ទទួល​នូវ​ទស្សនៈ​ក្នុង​និន្នាការ​នយោបាយ​វិញ…”៕

 

 

ក្រសួងអប់រំប្រតិកម្មនឹងអត្ថបទព័ត៌មាន ថា “អ្នកគ្រូចិត្ដបុណ្យឈប់បង្រៀនព្រោះតែការគំរាមជីវិត”

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់