ក្រសួងអប់រំយុវជននិងកីឡារ កំពុងតែពិភាក្សាកែសម្រួល នូវគោលនយោបាយស្ដីពី សុខភាពសិក្សា និងគោលការណ៍ណែនាំចំពោះការអនុវត្ត។ការកែសម្រួលនេះ នឹងផ្តល់វិភាគទានយ៉ាងសំខាន់សម្រាប់លើកកម្ពស់គុណភាពអប់រំ និងជាឯកសារគោលមួយសម្រាប់លើកកម្ពស់សុខភាព ដើម្បីរួមគ្នាអនុវត្តឲ្យបានសម្រេចនូវផែនការយុទ្ធសាស្ត្រអប់រំ ២០១៤-២០១៨ គោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជា។លោកណន់សាម៉េងមានសេចក្តីរាយការណ៍
រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡារលោស្រី គឹម សេដ្ឋានី បានមានប្រសាសន៍ឲ្យដឹងថា គោលនយោបាយសុខភាពសិក្សាដែលបានកំពុងពិភាក្សាកែសម្រួលនេះ នឹងផ្តល់វិភាគទានយ៉ាងសំខាន់សម្រាប់លើកកម្ពស់គុណភាពអប់រំ និងជាឯកសារគោលមួយសម្រាប់លើកកម្ពស់សុខភាព ដើម្បីរួមគ្នាអនុវត្តឲ្យបានសម្រេចនូវផែនការយុទ្ធសាស្ត្រអប់រំ ២០១៤-២០១៨គោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជា។
ក្រៅពីនេះ គោលនយោបាយនេះ នឹងធានាធ្វើឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មានបរិស្ថានរូបវន្តប្រកបដោយសុវត្ថិភាព និងធានានូវសិទ្ធិ និងឱកាសស្មើៗគ្នាក្នុងការផ្តល់ និងទទួលបានសេវាអប់រំសុខភាព និងសេវាសុខាភិបាលទៀងទាត់ ដើម្បីផ្តល់ជាប្រយោជន៍ដល់សិស្សានុសិស្ស និស្សិត និងបុគ្គលិកអប់រំទាំងអស់ នូវសក្តានុពលក្នុងការចូលរួមចំណែកទាំងអស់គ្នាលើកកម្ពស់គុណភាពអប់រំ ស្របតាមផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នា។
ជាមួយគ្នានេះលោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា ផែនការដាក់ឱ្យអនុវត្តនូវកម្មវិធី គោលនយោបាយស្តីពីសុខភាពសិក្សានៅឆ្នាំ២០១៦នេះ បន្ទាប់ពីក្រសួងបានដាក់ឱ្យអនុវត្តសាកល្បងដោយទទួលបានជោគជ័យ ហើយទើបកែសម្រួលលើផ្នែកសំខាន់ ដោយផ្តោតលើបញ្ហាសុខភាពអនាម័យ ការគាំពារផ្នែកសេវាបន្តពូជសិស្សនិស្សិតស្ត្រី ការលាងសម្អាតដៃ បរិស្ថានរូបវ័ន្តនិងការលើកកម្ពស់ការអប់រំកាយនិងកីឡា ជាដើម។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងបញ្ហានេះ សម្រាប់លោក គង់ នាត នាយកវិទ្យាស្ថានស្តារគំហើញប្រាយអ៊ិនហូលឌិន ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ គាំទ្រចំពោះគោលនយោបាយស្តីពីសុខភាពសិក្សានេះ ដោយលោកបានបញ្ជាក់ថា សិស្សានុសិស្សនឹងទទួលបានសេវាអប់រំសុខភាព និងសេវាសុខាភិបាល។

សូមបញ្ជាក់ថា ការអនុវត្តគោលនយោបាយស្តីពីសុខភាពសិក្សានេះ គឺជាផ្នែកមួយជួយលើកកកម្ពស់ សេវាអប់រំប្រកបដោយគុណភាព ស្របតាមផែនការជាតិអប់រំ សម្រាប់ទាំងអស់គ្នា គោលដៅអភិវឌ្ឍសហស្សវត្ស និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងអប់រំកំពុងកែរសម្រួលគោលនយោបាយស្ដីពី សុខភាពសិក្សា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់