(ភ្នំពេញ)៖ លោក អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ បានចេញប្រកាស ស្តីពីការប្រមូលពន្ធប្រថាប់ត្រា ដែលមានសេចក្ដីសម្រេច ចំនួន១១ចំណុច។

ក្នុងប្រការ ១ នៃសេចក្ដីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ប្រកាសនេះ មានគោលបំណងកំណត់បែបបទ និងនីតិវិធីប្រមូលពន្ធប្រថាប់ត្រា របស់រដ្ឋបាលសារពើពន្ធ ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ សេចក្តីសម្រេចលេខ ០៤ សសរ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ និងសេចក្តីសម្រេចលេខ ២២ សសរ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការគ្រប់គ្រង ប្រមូលពន្ធ និងបង់ចូលក្នុងគណនីទោលនៃរតនាគារជាតិ ដើម្បីជាគុណប្រយោជន៍ ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន។

​សេចក្តីសម្រេចក្នុងប្រការ ២ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បានឲ្យដឹងថា ផ្អែក​តាម​ជំពូក​ទី​៣ ផ្នែក ទី ១​ដែល​ចែង​ពី​បទបញ្ញត្តិ​មួយចំនួន​ស្តី​ពី​ពន្ធ​ប្រថាប់ត្រា នៃ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣ ពន្ធ​ប្រថាប់ត្រា​ត្រូវ​បាន​ប្រមូល​ចំពោះ​៖ ១) ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ឬ​ការ​ដាក់​ភាគហ៊ុន​ជា​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន​និង​ការផ្ទេរ​កម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​មធ្យោបាយ​ដឹកជញ្ជូន​ឬ​យានយន្ត​គ្រប់​ប្រភេទ​។ ២) ​ការផ្ទេរ​ចំណែក​ណាមួយ​ឬ​ទាំងស្រុង​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​។ ៣) ​កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ដែល​ប្រើប្រាស់​ថវិការដ្ឋ​។ និង ៤) ​លិខិត​មាន​លក្ខណៈ​គតិយុត្ត​ជា​អាទិ៍ លិខិត​ស្តីពី​ការបង្កើត​ក្រុមហ៊ុន លិខិត​ស្តីពី​ការរំលាយ​ក្រុមហ៊ុន​បញ្ចូល​និង​លិខិត​ស្តី​ពី​ការបិទ​ក្រុមហ៊ុន​។

ក្រសួង បានបញ្ជាក់ថា ប្រកាសលេខ ៧៣៥ សហវ. ប្រក. អពដ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីការប្រមូលពន្ធប្រថាប់ត្រា ត្រូវទុកជានិរាករណ៍។ ហើយ ប្រកាសចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦  មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ៕

ព័ត៌មានលម្អិតនៃការកំណត់ការប្រមូលពន្ធប្រថាប់ត្រា សូមអានប្រកាសរបស់ក្រសួងទាំងស្រុង៖

1 2 3 4 5 6 7

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាស ស្តីពីការប្រមូលពន្ធប្រថាប់ត្រា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់