ការបង្វិលសងថ្លៃប័ណ្ណបើកបរ ទោចក្រយានយន្តប្រភេទ ក១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្តាមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត រៀងរាល់ថ្ងៃ និងម៉ោងធ្វើការ។ នេះបើយោងតាមសេចក្ដីប្រកាសអន្តរក្រសួងរវាងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្រ្តីក្រសួងសាធារណៈការ។
សេចក្ដីប្រកាសរួម រវាងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បញ្ជាក់ថា ចំពោះអ្នកបានកក់ប្រាក់ធ្វើប័ណ្ណបើកបរ ត្រូវយកបង្កាន់ដៃទទួលប្រាក់កក់ (ច្បាប់ដើម) មកប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីទទួលបានថវិកាបង្វិលសងវិញ។
ចំពោះអ្នកបានកក់ប្រាក់ធ្វើប័ណ្ណបើកបរត្រូវយកបង្កាន់ដៃទទួលប្រាក់កក់ (ច្បាប់ដើម) ទៅប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីទទួលបានថវិកាបង្វិលសង វិញ។ សេចក្ដីជូនដំណឹងដដែលឲ្យដឹងទៀតថា ចំណែកការបង្វិលសងសម្រាប់អ្នកដែលមានប័ណ្ណបើកបររួចហើយគឺសម្រាប់តែប័ណ្ណបើកបរដែលនៅមានសុពលភាពប៉ុណ្ណោះ ហើយត្រូវបានបែងចែកជាពីរប្រភេទ។
ទាំងពីរប្រភេទនោះរួមមាន៖ អ្នកដែលប័ណ្ណបើកបរមុនការអនុវត្តប្រកាសរួមចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ដីពីការកែប្រែកម្រងសេវាសាធារណៈ ចំនួនទឹកប្រាក់ដេលត្រូវបង្វិលសងវិញសរុបមានចំនួន ៨៩ ០០០រៀល ដែលក្នុងនោះ ការប្រឡងយកប័ណ្ណបើកបរចំនួន៧៥ ០០០រៀល និងថ្លៃពិនិត្យសុខភាពចំនួន១៤ ០០០រៀល ស្របតាមតម្លៃតារាងតម្លៃនៃរួមលេខ៩៨៩ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ចំណែកអ្នកដែលមានប័ណ្ណបើកបរក្រោយការអនុវត្តប្រកាសរួមចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ចំនួនទឹកប្រាក់ដែលត្រូវបង្វិលសងវិញសរុបមានចំនួន៧៤ ០០០រៀល ក្នុងនោះការប្រឡងយកប័ណ្ណបើកបរចំនួន៦០ ០០០រៀល និងថ្លៃពិនិត្យសុខភាពចំនួន១៤ ០០០រៀល។
សូមបញ្ជាក់ថា ប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណៈ ខាងលើធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋដែលបានបង់លុយសម្រាប់ថ្លៃប្រឡងយកប័ណ្ណបើកបរម៉ូតូ (125CCចុះក្រោម) រួច ហើយ អាចមកទទួលប្រាក់វិញ គ្រប់ៗគ្នា។
តាមរយៈហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃយប់ថ្ងៃទី៦ ខែ មករា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ប្រសិនបើប្រជាពលរដ្ឋបានបង់លុយសម្រាប់ថ្លៃប្រឡងយកប័ណ្ណបើកបរម៉ូតូ (125CCចុះក្រោម) រួចហើយ ហើយការសម្រេចថ្មីនេះបានកំណត់មិនឲ្យបង់លុយថ្លៃប័ណ្ណបើកបរ គឺសូមប្រជាពលរដ្ឋមកទទួលប្រាក់វិញគ្រប់ៗគ្នា និងបញ្ជាក់ថាចំពោះប្រជាពលរដ្ឋដែលបានទទួលប័ណ្ណបើកបរម៉ូតូរួចហើយ (125CC ចុះក្រោម) ប្រសិនបើមានបំណងចង់ទទួលយកលុយវិញ គឺរាជរដ្ឋាភិបាលនឹងបង់ថវិកាសងវិញគ្រប់ចំនួនទៅតាមតម្លៃផ្លូវការដែលបានបង់រួចពីមុន៕
ខាងក្រោមនេះជាសេចក្តីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណៈការ៖
kra 1kra 2

ក្រសួងសេដ្ឋកិច្ច៖ ការបង្វិលសងថ្លៃប័ណ្ណបើកបរម៉ូតូ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១១ ខែមករា នៅតាមបណ្ដាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់