ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីពុលស្រា នៅខេត្តក្រចេះ ដែលក្នុងនោះ ក្រសួងអំពាវនាវឲ្យបញ្ឈប់ការពិសាស្រាគ្មានការត្រួតពិនិត្យ និងបញ្ជៀសការបរិភោគសាច់សត្វឈឺឬ ងាប់ ដោយបញ្ជាក់ថា បើមិនដូច្នោះទេ នឹងបណ្តាលឲ្យឈឺ និងវិវត្តដល់ការស្លាប់ ហើយអ្នកស្លាប់ដោយសារពុលស្រានេះ នៅតែបន្តមាន រហូតមកដល់ព្រឹកថ្ងៃអាទិត្យនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ នេះ បានបញ្ជាក់ថា ចាប់តាំងពីហេតុការណ៍សង្ស័យពុលស្រាកើតឡើងនៅថ្ងៃទី២៩-៣០ ខែវិច្ឆិការ ឆ្នាំ២០១៥ និហេតុការណ៍ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នេះ មន្ទីរសុខាភិបាលខេត្ត រួមជាមួយក្រសួងសុខាភិបាល បានតាមដាននិងចាត់វិធានការណ៍ជាបន្តបន្ទាប់ នៅគ្រប់ទីតាំងនៃហេតុកាណ៍ដែលបានកើយឡើង ដោយបានសំណាកស្រា ផ្ដល់ការពិនិត្យព្យាបាល និងអប់រំណែនាំប្រជាពលរដ្ឋ ជាដើម… ។

ពាក់ព័ន្ធនឹងករណីពុលស្រាខាងលើនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកថាឡើង «ថ្មីៗនេះមានហេតុការណ៍កើតឡើង ដោយសង្ស័យថា ពុលស្រាបានសម្រាកព្យាបាល និងមានករណីស្លាប់ជាបន្តបន្ទាប់ បានកើតឡើងនៅខេត្តក្រចេះ ដោយសារពួកគាត់បាន ពិសារស្រាស ឬស្រាថ្នាំ និងបរិភោគសាច់សត្វឈឺ ឬងាប់។ លទ្ធផលវិភាគសំណាកស្រាសដែលទទួលបានពីទីកន្លែងកើតហេតុរបស់ មន្ទីរពិសោធន៍ជាតិ នៃក្រសួងសុខាភិបាល បានរកឃើញថា ស្រាស និងស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋបានពិសារក្នុងតំបន់ដែលកើតហេតុនោះ មានសារជាតិមេតាណុលកម្រិតខ្ពស់ ដែលធ្វើឲ្យពុល។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគស្រាស ឬស្រាថ្នាំ ដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងត្រូវបញ្ឈប់នូវការបរិភោគសាច់សត្វដែលឈឺ ឬងាប់។ បើនៅតែបន្តហូបស្រាស ឬស្រាថ្នាំនិងសាច់សត្វឈឺឬងាប់ នឹងបណ្តាលឲ្យឈឺឬស្លាប់ជាពុំខាន។

ក្នុងនោះផងដែរ  ក្រសួងសុខាភិបាល អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬជំងឺ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត»។

គួរបញ្ជាក់ថា កន្លងមកនេះ មានករណីប្រជាពលរដ្ឋ ឈឺនិងស្លាប់ ជាបន្តបន្ទាប់ នៅឃុំស្រុក ផ្សេងគ្នា នៅខេត្តក្រចេះ ដោយសារពួកគាត់ទទួលទានស្រា និងបរិភោគសាច់សត្វងាប់ ដែលមានសារជាតិពុល។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីករណីពុលស្រា នៅខេត្តក្រចេះ ចុះថ្ងៃទី១៣​ខែធ្នូ ឆ្នាំ២០១៥ នេះ បង្ហាញឲ្យដឹងថា ហេតុកាណ៍ពុលស្រា នៅខេត្តក្រចេះ មាន៥ ករណីហើយ រួមមាន៖ នៅភូមិចារថ្នោល ស្រុកសំបូរ មាន៥១នាក់ ក្នុងនោះ៣នាក់បានស្លាប់, ករណីសង្ស័យពុលស្រា ជាមួយសាច់ឆ្កែ នៅឃុំស្នួល ស្រុកស្នួល មានចំនួនសរុប ៦៦នាក់ ក្នុងនោះ៦ នាក់ បានស្លាប់, ករណីពុលស្រា នៅឃុំឃ្សឹម មាន២៣នាក់ ស្លាប់៣នាក់, ភូមិត្រពាំងលាក់ ឃុំស្នួល ១២នាក់ ស្លាប់ម្នាក់, និង ចុងក្រោយនេះ នៅថ្ងៃទី១២ ខែធ្នូ ម្សិលមិញ មានករណីសង្ស័យពុលស្រា នេះដែរ នៅឃុំបុសលាវ ស្រុកចិត្របុរី ដែលបណ្ដាលឲ្យ ចំនួនអ្នកស្លាប់ ដោយសារពុលស្រានៅស្រុកនេះ កើនឡើង៣នាក់ ហើយ ក្នុងចំណោមអ្នករងគ្រោះចំនួន១៤នាក់ ហើយអ្នករងគ្រោះធ្ងន់ធ្ងរមានចំនួន២នាក់៕

12377649_1532018383779194_6509371831508967425_o

12356974_1532018380445861_8243233510929750581_o

ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឈប់ការពិសាស្រាគ្មានការត្រួតពិនិត្យ និងបញ្ជៀសការបរិភោគសាច់សត្វឈឺឬ ងាប់ ខណៈអ្នកស្លាប់នៅបន្តមាន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់