(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញជំងឺកញ្ជ្រឹលពិសេសមួយកើតលើទារក៧ខែ បន្ទាប់ពីលុបបំបាត់កាលដើមឆ្នាំ២០១៥ ដែលករណីនេះ ត្រូវក្រសួងសុខាភិបាល ចាត់ទុកថាជាករណីពិសេស ព្រោះជាទូទៅ កញ្ជ្រឹលកើតមាននៅលើទារកអាយុ ៩ខែ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ បង្ហាញថា មាន​ករណី​សង្ស័យ​ជំងឺ​ក​ញ្ជ្រិ​ល​មួយ​ករណី លើ​ទារក​អាយុ ៧ ខែ ដែល​បាន​រាយការណ៍​ពី​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ដែល​ទារក​នេះ មកពី​ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ករណី​សង្ស័យ​នេះ ត្រូវបាន​បញ្ជាក់ថា ជា​ជំងឺ​ក​ញ្ជ្រិ​ល​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​ដោយ​មន្ទីរពិសោធន៍​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក នៅក្នុង​ទីក្រុង ហុងកុង នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​។​

សេចក្តីប្រកាស លើកឡើងថា បន្ទាប់ពី​ទទួលបាន​ស្ថានភាព​លុបបំបាត់​ជំងឺ​ក​ញ្ជ្រិ​ល នៅក្នុង​ខែមីនា ឆ្នាំ​២០១៥ មក កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួងសុខាភិបាល បាន និង​កំពុង​បន្ត​ការតាមដាន​ស្រាវជ្រាវ​ជំងឺ​ក​ញ្ជ្រិ​ល ដើម្បី​ស្វែងរក​អំពី​ករណី​វីរុស​ជំងឺ​ក​ញ្ជ្រិ​ល​ឆ្លង​ចូល​ពី​ប្រទេសក្រៅ និង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​វិធានការណ៍​ត្រួតពិនិត្យ​សមស្រប ដែល​អាច​អនុវត្តបាន​។

​ក្រសួងសុខាភិបាល គូសបញ្ជាក់ថា “​ករណី​ជំងឺ​ក​ញ្ជ្រិ​ល​លើ​ទារក​អាយុ ៧ ខែ​នេះ ជា​ករណី​ពិសេស ដែល​បាន​រកឃើញ ព្រោះ​ជាទូទៅ ជំងឺ​ក​ញ្ជ្រិ​ល កើតមាន​នៅលើ​ទារក អាយុ​ចាប់ពី ៩ ខែ ហើយ​អនុលោម​តាម​ប្រតិទិន​របស់​អង្គការ​សុខភាព​ពិភពលោក វ៉ាក់សាំង​ការពារ​ជំងឺ​ក​ញ្ជ្រិ​ល ស្អូច ទី​១ ( MR1) អាច​ផ្តល់ជូនបាន លុះត្រាតែ​ទារក មាន​អាយុ​ចាប់ពី ៩ ខែ​ឡើងទៅ​។ ការរាយការណ៍​ករណី​ជំងឺ​ក​ញ្ជ្រិ​ល​នេះ គឺជា​ផ្នែក​មួយ​នៃ​ការតាមដាន​ស្រាវជ្រាវ​ជំងឺ ជាប្រចាំ​របស់​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​”​។​

​​ក្រសួងសុខាភិបាល បាន​លើកឡើងថា បន្ទាប់ពី​ទទួលបាន​លទ្ធផល​ពិសោធន៍​ភ្លាម ក្រសួងសុខាភិបាល បាន​កោះប្រជុំ​បន្ទាន់ ហើយ​បាន​បញ្ជូន​ក្រុម​អង្កេត ចុះទៅ​កន្លែងកើតហេតុ ដើម្បី​អង្កេត​រក​ករណី​បន្ថែមទៀត និង​សម្រាប់​ការរៀបចំ​សកម្មភាព​ឆ្លើយតប​ជាបន្ទាន់​។​

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ការកើតឡើងវិញនៃជំងឺកញ្ជ្រឹលនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសលុបបំបាត់ជំងឺកញ្ជ្រឹលនេះ អាចកើតមានដោយសារមានការឆ្លងមេរោគខ្ពស់ និងអាចឆ្លងយ៉ាង​ឆាប់រហ័ស ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ទៀតតាមរយៈការចំលងចូលពីប្រទេសជិតខាង។ មនុស្សដែលផ្ទុកវីរុស ជំងឺកញ្ជ្រឹល អាចឆ្លងទៅអ្នកដទៃបាន សូម្បីតែមុនពេលមានចេញរោគសញ្ញាកន្ទួលក្រហមលេចឡើងក៏ដោយ។

យ៉ាងណាក៏ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា យើងបេ្តជ្ញាប្រយុទ្ធ និងចាត់វិធានការសមស្រប ដើម្បី​បញ្ចប់ការចំលងវីរុសកញ្ជ្រឹលនេះជាបន្ទាន់ ដោយសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការ UNICEF៕

ខាងក្រោមនេះ ជាសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល៖

ក្រសួងសុខាភិបាល

 

 

 

ក្រសួងសុខាភិបាល រកឃើញករណីជំងឺកញ្ជ្រឹលពិសេសមួយកើតលើទារកអាយុ៧ខែ បន្ទាប់ពីលុបបំបាត់កាលដើមឆ្នាំ២០១៥

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់