ភ្នំពេញ៖ កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៧ ក្រសួងសុខាភិបាល បានចេញ​បដិសេធ​ជាថ្មី​ថា ក្រសួង​មិនដែល​ទទួលស្គាល់ ពី​ការឃោសនា​ផ្សព្វផ្សាយ​របស់​តារា​សម្ដែង​អ្នកនាង ស្វែង សុជាតា និង​ស្វាមី​ក្មេង ចំពោះ​ថ្នាំបន្សាប​សារធាតុ​ញៀន​ឡើយ​។ ក្រសួងសុខាភិបាល ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ក្នុងករណី​បន្ត​ការផ្សព្វផ្សាយ​ពី​ថ្នាំបន្សាប​គ្រឿងញៀន​នេះទៀត​។

ការ​ប្រតិកម្ម​ជាថ្មី​របស់​ក្រសួងសុខាភិបាល​នេះ បន្ទាប់ពី​មាន​សារព័ត៌មានមួយ​ចំនួន​ បាន​ចុះផ្សាយ​អត្ថបទ​ដោយមាន​ចំណងជើង​ស្រដៀង​គ្នា​ថា​«​ស្វែង សុជាតា ថា ថ្នាំបន្សាប​សារធាតុ​ញៀន​របស់​ប្តី​ក្មេង​នាង ត្រូវបាន​ក្រសួង​ចុះ​ត្រួតពិនិត្យ​រួចរាល់​ហើយ​»​។ ជុំវិញ​ព័ត៌មាន​នេះ​ក្រសួងសុខាភិបាល បាន​បដិសេធថា ក្រសួង​មិនបាន​ទទួលស្គាល់ ថ្នាំ​ឱសថ​បុរាណ​របស់​អ្នកនាង ស្វែង សុជាតា និង​ប្ដី​ក្មេង​នោះ​ឡើយ​។​
​ក្រសួងសុខាភិបាលបាន​អះអាងថា ក្រសួង​បាន​ចាត់​ក្រុម​កា​ងារ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ជាបន្ទាន់ ហើយក៏​បាន​ជួប​ជាមួយ​អ្នកនាង ស្វែង សុជាតា និង​ស្វាមី​ក្មេង​របស់​នាង គឺ​លោក ថោង សុខុន ផងដែរ ដោយ​ពួកគេ​ទាំងពីរ​នាក់ បាន​យល់ព្រម​បញ្ឈប់​ការផ្សព្វផ្សាយ​ថ្នាំ​ឱសថ​បន្សាប​គ្រឿងញៀន​នេះ ពី​បណ្ដាញ​សង្គម​ទៀតផង​។​
​យោងតាមលិខិត​បំភ្លឺ​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទៅ​៧ មេសា ឆ្នាំ២០១៧កន្លងទៅនេះ បាន​បកស្រាយ​ ថា​៖«​ក្រសួងសុខាភិបាល សូមបញ្ជាក់​ជាថ្មី​ម្ដង​ទៀតថា ក្រសួង​មិន​ទទួលស្គាល់​នូវ​ឱសថ​បុរាណ​ប្រភេទ​នេះ ក៏ដូចជា​មិន​ទទួលស្គាល់​នូវ​ការបើក​កន្លែង​ព្យាបាល​ឱសថ​បុរាណ​ដោយ​មិនមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​របស់លោក​គ្រូ​ក្មេង ថោង សុខុន នេះឡើយ​។

ហើយ​ការចុះផ្សាយ​ព័ត៌មាន​ខាងលើ វា​ផ្ទុយ​ពី​អ្វីដែល​លោកគ្រូ​ដែលជា​ស្វាមី​ក្មេង​នាង ស្វែង សុជាតា បានធ្វើ​កិច្ចសន្យា​ជាមួយ​ក្រសួង​រួចរាល់​ហើយ​។ ក្រសួងសុខាភិបាល តាមរយៈ​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដែលមាន​ជា​ធរមាន​»​។​
​បន្ថែម​ពីលើ​នេះ ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ពលរដ្ឋ កុំ​ឲ្យ​ជឿ​លើ​ការឃោសនា​បោកប្រាស់​ដោយ​មិនមាន​មូលដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ក្នុងការ​ផលិត​ឱសថ​បុរាណ​ព្យាបាល​ជំងឺ និង​ការ​បន្សាប​គ្រឿងញៀន​រប​ស់លោក​គ្រូ​ក្មេង ដែលជា​ស្វាមី​របស់​អ្នកនាង ស្វែង សុជាតា នេះ​ទៀត​៕

ក្រសួងសុខាភិបាល ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការផ្សព្វផ្សាយពីឱសថបន្សាបគ្រឿងញៀនរបស់តារាសម្ដែងស្វែង សុជាតា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

leymas

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner banner

មតិយោបល់