(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ប្រកាសថា ​មិនមាន​បំណង​យក​មន្ទី​ពេទ្យ​គន្ធបុប្ផា​មក​គ្រប់គ្រង​ដោយផ្ទាល់​នោះ​ឡើយ។ ការប្រកាសបែបនេះ​ ធ្វើឡើង​ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ ថា ក្រសួងសុខាភិបាល​គ្រោង​យក​មន្ទី​ពេទ្យ​គន្ធបុប្ផា​មក​គ្រប់គ្រង​វិញ។

ក្នុងសេចក្តី​ជូន​ព័ត៌មាន​ចុះ​ថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០១៦ ក្រសួងសុខាភិបាល​អះអាង​យ៉ាង​ដូច្នេះ​ថា៖ “ក្រសួង​មិនមាន​បំណង​ក្នុង​ការយក​មន្ទីរពេទ្យ​គន្ធបុប្ផា​មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​នោះឡើយ។ ផ្ទុយទៅវិញ ក្រសួងសុខាភិបាល ដែល​ធ្វើការយ៉ាង​ជិតស្និទ​ជាមួយ​លោក Beat Richner ជា​ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា កំពុង​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ និង​វិធាន​ការដែល​អាចអនុវត្ត​ទៅបាន ដើម្បី​ទ្រទ្រង់​ដំណើរការ និង​ជួយ​ឧបត្ថម​មន្ទី​ពេទ្យ​នេះ ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​សំដៅ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ទូទៅ។ ជាពិសេស​ផ្ដល់​សេវា​ការពារ ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ដល់​មាតា និង​កុមារ​កម្ពុជា​យើង”។

ក្រៅពីការ​បដិសេធ​លើ​ពាក្យ​ចចាមអារ៉ាម​នេះ ក្រសួងសុខាភិបាល ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក Beat Richner ស្ថាបនិក​មូល​និ​ធិគន្ធបុប្ផា ដែល​បាន​លះបង់​កំលាំងកាយ​ចិត្ត ក្នុងការ​បង្កើត​មន្ទី​ពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារកម្ពុជា​រាប់សែន​នាក់ និង​បាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​លើ​ផ្នែក​វេជ្ជសាស្ត្រ​ទៀតផង។

ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន ​តែង​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខា​មាល​ភាព​ប្រជាពលរដ្ឋ​ទូទៅ ដោយសម្រេចបង្ក​រហូតដល់៦លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៦នេះទៅ សម្រាប់​ដំណើរការ​មន្ទី​ពេទ្យ​គន្ធបុប្ផា។ កន្លងមក ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្រេច​ដាក់​ប​ញ្ជូ​ល​គ្រូពេទ្យ​ឯកទេស​និង​បុគ្គលិក​បច្ចេកទេស​សុខាភិបាល​ជាប់កិច្ចសន្យា​ចូល​ក្របខណ្ឌ​រដ្ឋ ដោយបាន​ប​ញ្ជូ​ល​បម្រើ​ការងារ​នៅក្នុង​មន្ទី​ពេ​អ​ទ្យ​គន្ធបុប្ផា​នេះ ​ផងដែរ៕

ក្រសួងសុខាភិបាល បដិសេធថាគ្មានបំណងយកពេទ្យគន្ធបុប្ផាមកគ្រប់គ្រងដោយផ្ទាល់ឡើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់