(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានធ្វើការណែនាំឲ្យប្រធានមន្ទីសុខាភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់យាមប្រចាំការ និងសង្រ្គោះជំងឺធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍បញ្ជូនមកមន្ទីពេទ្យ និងមណ្ឌលសុខភាព នៅក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៦ រដ្ឋមន្រ្តី​សុខាភិបាល​ បាន​លើក​ឡើង​​ថា៖​​​ ពេល​មុន​បុណ្យ​ អំឡុងពេល​បុណ្យ និង​ក្រោយ​ពេល​បុណ្យចូលឆ្នាំខ្មែរ​ ស្ថាន​ភាព​ចរាចរណ៍​តាមផ្លូវជាតិ នឹងមានភាព​មមាញឹកហើយអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍​ដោយយថាហេតុ។ លោក​រដ្ឋមន្រ្តី ណែនាំ​ឲ្យ​ត្រៀម​​រថយន្តសង្រ្គោះហើយ​មន្ទីរពេទ្យ មណ្ឌលសុខភាពនៅតាមដង​ផ្លូវជាតិ ត្រូវ​រៀបចំពេទ្យយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដោយ​សហការជា​មួយអាជ្ញាធរមូ​លដ្ឋាននិងមន្ត្រីពាក់ព័ន្ធ។

គួររម្លឹកថា កាលពីថ្ងៃទី​៧ ខែមីនា ឆ្នាំ២០១៦ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានដាស់តឿនពេទ្យនៅទូទាំងប្រទេ​សឲ្យប្រកាន់ខ្ជាប់ក្រមសីលធម៌និងមិនត្រូវគិតលុយជាធំ ពេលព្យាបាលអ្នកជំងឺនោះទេ ហើយ​លោក​ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​រងគ្រោះ​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។​ លោក​បានណែនាំឲ្យពេទ្យទាំងអស់យកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនអតិថិជន គោរពវិជ្ជាជីវៈ ក្រមសីលធម៌ថ្លៃថ្នូរ មិនគិតលុយជាធំ សម្តីទន់ភ្លន់ អាកប្បកិរិយាសមរម្យក្នុងពេលពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ត្រូវសង្រ្គោះអាយុជីវិតជាបន្ទាន់ និងត្រូវបំពេញសំណុំបែបបទតាមក្រោយ។

លោករដ្ឋមន្រ្តី ព្រមានថា ក្រសួងនឹងមានវិធានការត្រួតពិនិត្យនិងអនុវត្តតាមច្បាប់ជាធរមាន ប្រសិនបើឃើញមានមន្រ្តីសុខាភិបាលប្រព្រឹត្តខ្ជីខ្ជាបណ្តាលឲ្យមានផលវិបាកប៉ះពាល់អ្នកជំងឺ៕​

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលជម្រាបជូនប្រធានមន្ទីសុខាភិបាលរាជធានី-ខេត្ត៖

ក្រសួងសុខា

 

ក្រសួងសុខាភិបាល ណែនាំឲ្យមន្រ្តីខ្លួនយកចិត្តទុកដាក់សង្រ្កោះអ្នករងគ្រោះថ្នាក់ចរាចរណ៍ពេលចូលឆ្នាំខ្មែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់