ដើម្បីចូលរួមកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ និងស្របតាមការ អំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើសុំដល់ក្រុមហ៊ុនរថយន្ដក្រុងដឹកជញ្ជូនអ្នកដំណើរទាំងអស់ កុំឱ្យដំឡើង ថ្លៃលក់សំបុត្រ ដោយរក្សាតម្លៃឱ្យនៅធម្មតា។ដោយការស្នើនេះគឺស្របពេលដែលពិធីបុណ្យចូលឆ្នាំខិតចូលមកដល់ខាងមុខនេះផងដែរ។

លោក ចាន់ តារា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹក ជញ្ចូន ក្រសួងសាធារណការ និងដឹកជញ្ចូន បានមានប្រសាសន៍ថា ការសម្រេចយល់ព្រមរក្សាតម្លៃ សំបុត្រធ្វើដំណើរតាមរថយន្ដក្រុងនេះគឺ ជាកាយវិការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រួល ដល់ការចំណាយរបស់ ប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្នុងតម្លៃធម្មតា។លោកបានថ្លែងយ៉ាងដូចច្នេះក្នុងកិច្ចប្រជុំជាមួយតំណាងម្ចាស់ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរនៅនៅអគ្គនាយកដ្ឋានដឹកជញ្ចូនកាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ។

ក្នុងនោះដែរលោកចាន់ តារាក៏សង្ឃឹមថា តាមរយៈកិច្ចប្រជុំនេះ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ នឹងមានការ ទទួលខុសត្រូវ និងគោរពទៅតាមការសន្យារបស់ខ្លួន ដោយមិនដំឡើងថ្លៃលក់សំបុត្រ ហើយមិនបង្កនូវ បាតុភាពដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ បងប្អូនកម្មករ ដែលធ្វើដំណើរចាកចេញទៅស្រុកកំណើរ។ហើយចាប់ពីពេលនេះតទៅ ក្រសួងនឹងបន្ដ តាមដានពិនិ​ត្យ​មើលចំពោះក្រុមហ៊ុនរថយន្ដដឹកជញ្ជូនអ្នកដំណើរទាំងអស់ ថាតើមានការ​ដំឡើង តម្លៃសំបុត្រ ឬក៏នៅរក្សាតម្លៃឱ្យនៅដដែល ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ជុំវិញការស្នើសុំខាងលើនេះដែរ លោកស្រី សំថា ហាវិសី តំណាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមេគង្គអ៊ិចប្រេស បាន បង្ហាញឱ្យដឹងថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនមិនដែលដំឡើងថ្លៃសំបុត្រធ្វើដំណើរនោះទេ គឺរក្សាតម្លៃសំបុត្រ ជាធម្មតា ខណៈពេលមានបុណ្យទានធំៗរបស់ជាតិម្ដងៗ ដើម្បីរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ បងប្អូនកម្មករ ដែលមិនសូវមានលុយកាក់ក្នុងការធ្វើដំណើរទៅស្រុកកំណើតផងដែរ៕

ក្រសួងសាធារណការនិងដឹកជញ្ជូនស្នើ​ ឱ្យក្រុមហ៊ុនរថយន្ដក្រុងកុំដំឡើងថ្លៃ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់