ក្រសួងយុត្តិធម៌កាលពីថ្ងៃទី៤ខែមីនាកន្លងទៅនេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថ ទាក់ទិននឹងករណីអំពើហឹង្សាដោយប្រើប្រាស់ទឹកអាស៊ីត ទៅលើជនរងគ្រោះឈ្មោះ មួង ស្រីមុំ និងកូនស្រី ឲ្យរងរបួសជាទម្ងន់ នៅផ្សារទន្លាប់ ស្រុកគីរីវង្ស ខេត្តតាកែវ គឺតុលាការខេត្តតាកែវអនុវត្តន៍ត្រឹមត្រូវតាមនីតិវិធីដែលមានចេញក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃប្រទេសកម្ពុជា។
ក្រសួងយុត្តិធម៌បានបញ្ជាក់ថា រឿងអង្គសេចក្តី គឺស្ថិតនៅក្នុងសមត្ថកិច្ចរបស់សាលាដំបូងខេត្តតាកែវ កំពុងបន្តអនុវត្តនីតិវិធីដោយឈរលើឯករាជ្យភាពរបស់ខ្លួន, ហើយក្រសួងយុត្តិធម៌ក៏បាននៅតែបន្តផ្តោតការយកចិត្តទុកដាក់ លើចំណាត់ការបន្តទៀត ដើម្បីធានាបាននូវការផ្តល់យុត្តិធម៌ឆាប់រហ័សជូនជនរងគ្រោះ ក៏ដូចជាភាគីពាក់ព័ន្ធ។ខាងក្រោយនេះ គឺជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌៖

12806172_1565865847061114_5864825594932405578_n

ក្រសួងយុត្ថិធម៌ប្រាប់ពីនីតិវិធីរបស់តុលារ ចំពោះករណីជះទឹកអាស៊ីតដែលកើតឡើងនៅខេត្តតាកែវ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់