នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ ក្រសួងយុត្តិធម៌ បើកកិ្ចចប្រជុំជាមួយភាគីពាក់ព័ន្ធ ពង្រឹងគោលការណ៍បន្ធូរបន្ថយ និង​លើកលែង​អ្នកទោស ក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី នៅទីស្តីការក្រសួងយុត្តិធម៌។

ភាគីពាក់ព័ន្ធដែលមានក្រសួងយុត្តិធម៌ សមត្ថកិច្ច និង តំណាងស្ថាប័នតុលាការ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំរួមគ្នាជាថ្មី ដើម្បីពិភាក្សាស្តីអំពីការពង្រឹងគោលការណ៍ ក្នុងការស្នើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ ក្រោម​អធិបតីភាព​លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌​ម និង​មានការ​ចូលរួម​ពី​លោក នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ លោក​ គុយ ប៊ុ​ន​សន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ​ក្រសួងមហាផ្ទៃ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ និង​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​ជា​ច្រើន​រូប​ទៀត ។

ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​ខាងនាពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច ហ៊ុន សែន កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ស្នើ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ឋ​ពិចារណា​ចំពោះ​កា​រប​ន្ឋូ​រ​បន្ថយ​និង​លើកលែង​អ្នកទោស​ក្នុង​បទ​ប្លន់​និង​ជួញដូរ​គ្រឿងញៀន។

នៅក្នុងពិធីផ្សព្វផ្សាយទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកម្ពុជា នៅកោះពេជ្រកាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចទូទាំងប្រទេស បង្កើនការវាយបង្រ្កាបក្រុមចោរប្លន់ ប្រដាប់អាវុធបន្ថែមទៀត បន្ទាប់ពីមានករណីប្លន់ប្រដាប់អាវុធចំនួន៣លើកក្នុងថ្ងៃតែមួយនៅខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកណ្តាល នាពេលកន្លងមក។

សម្តេច ហ៊ុន សែន ពេលនោះ ក៏បានក្រើនរំលឹកដល់ក្រសួងយុត្តិធម៌ កុំឱ្យដាក់សំណើរសុំការ លើកលែងទោសដល់ ទណ្ឌិតក្នុងបទល្មើសប្លន់ប្រដាប់អាវុធ បន្ទាប់ពីសម្តេច ទទួលបានរបាយការណ៍ថា អតីតទណ្ឌិតដែលធ្លាប់ជាប់ពន្ធនាគារ បានប្រព្រឹត្តអំពើប្លន់ឡើងវិញ នាថ្មីៗកន្លងទៅ នេះ៕

 

 

 

 

 

ក្រសួងយុត្តិធម៌ បើកកិ្ចចប្រជុំជាមួយភាគីពាក់ព័ន្ធ ពង្រឹងគោលការណ៍បន្ធូរបន្ថយ និងលើកលែងអ្នកទោស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់