នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ មានការបើកកិច្ចប្រជុំដ៏ធំមួយ ក្រោមវត្តមាន លោករដ្ឋមន្ត្រី អង្គ វង្ស វ​ឌ្ឍា​នា ​ដោយកោះប្រជុំ​ជាមួយ​ប្រធាន​តុលាការ ព្រះរាជអាជ្ញា​មកពី​តុលាការ​ទូទាំងប្រទេស ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច​ ដើម្បីពិភាក្សាស្ដីពីការពង្រឹងសន្តិសុខសាធារណៈ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ។

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នេះ តំណាងអគ្គស្នងការនគរបាលជាតិ និងកងរាជអាវុធហត្ថ បើកកិច្ចប្រជុំមួយជាមួយក្រសួងយុត្តិធម៌ ប្រធានតុលាការ និងព្រះរាជអាជ្ញាទូទាំងប្រទេស ដើម្បីពិភាក្សាអំពីការពង្រឹងសន្តិសុខសាធារណៈ និងការបង្រ្កាបបទល្មើស ។

កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ ចាប់ពីម៉ោង ៨៖៣០នាទីដល់ម៉ោង ១១៖៣០នាទីព្រឹក ក្រោមប្រធានបទ «កិច្ចសហការអនុវត្តច្បាប់ រវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ក្នុងការពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ»។

​សូម​រម្លឹកថា យោងតាម​លិខិត ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ លោក​អង្គ​វង្ស វ​ឌ្ឍា​នា បាន​ជម្រាបជូន​ប្រធាន​សាលាដំបូង​រាជធានី​ខេត្ត និង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត​ទូទាំងប្រទេស ដើម្បី​ចូលរួម​កិច្ចប្រជុំ ស្តីពី កិច្ចសហការ​អនុវត្ត​ច្បាប់ រវាង​តុលាការ អយ្យការ និង​នគរបាល​យុត្តិធម៌ ក្នុង​ការងារ​ពង្រឹង​សន្តិសុខ​សាធារណៈ បង្ការ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​។

​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏បាន​ជួបប្រជុំ​ជាមួយ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត ទូទាំងប្រទេស ដើម្បី​ពិនិត្យ​ការងារ​របស់​ស្ថាប័ន​អយ្យការ​របស់​តុលាការ​។ រដ្ឋមន្ត្រី បាន​តម្រូវ​ឲ្យ​ព្រះរាជអាជ្ញា ប្រមូល​ទិន្នន័យ និង​រាយការណ៍​ជូន​អង្គប្រជុំ​អំពី​ចំនួន​សំណុំរឿង​ពាក់ព័ន្ធ​នឹង​អំពើ​លួច ឆក់ និង​ប្លន់ ដែល​កំពុង​ស្ថិតក្នុង​ចំណាត់ការ​អយ្យការ និង​តុលាការ ដែល​បាន​ចាត់ការ​រួច និង​ដែល​ទណ្ឌិត ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​។

​ក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏បាន​តម្រូវ​ឲ្យ​ព្រះរាជអាជ្ញា ត្រូវធ្វើ​កិច្ចសហការ​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច ដើម្បី​ជៀសវាង​ការដោះលែង​ជនល្មើស ជា​ចោរប្លន់ និង​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​បណ្តាល​ឲ្យ​កើតមាន​អំពើ​ប្លន់ កក្រើក​ឡើងវិញ នៅ​ស្ទើរ​ទូទាំងប្រទេស នាពេល​ថ្មីៗ​នេះ​។

ជាការកត់សម្គាល់ ការបើកកិច្ចប្រជុំជាបន្តបន្ទាប់របស់​ក្រសួងយុត្តិធម៌ ធ្វើឡើងក្រោយពីមានករណីប្លន់ប្រដាប់អាវុធកើតឡើងជាបន្តបន្ទាប់ នៅបណ្ដាខេត្តមួយចំនួនទូទាំងប្រទេស និងក្រោយពីមានបញ្ជាដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល ជម្រុញឲ្យក្រសួងយុត្តិធម៌ ពិនិត្យឡើងវិញលើការដោះលែងឧក្រិដ្ឋជន  ដោយហេតុថាមុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធថ្មីៗនេះ ជាក្រុមចោរប្លន់មុខដដែលៗ ដែលទើបត្រូវបានដោះលែង៕

ក្រសួងយុត្តិធម៌ កោះប្រជុំជាមួយប្រធានតុលាការ ព្រះរាជអាជ្ញាទូទាំងប្រទេស ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់