ក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី១៥កុម្ភះឆ្នាំ២០១៦បានចេញសម្រេចបង្កើតក្រុមអ្នកនាំពាក្យប្រចាំក្រសួង និងក្រុមការងារមួយ ដែលមានសមាសភាព៩រូបដូចគ្នាដើម្បីតាមដាននូវបញ្ហាប្រជាពលរដ្ឋ​ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន នៅលើទំព័រ Facebook សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមុខងារសាធារណៈចុះហត្ថលរខាដោយលោករដ្ឋមន្ត្រីពេជ្យប៊ុនធិនបានឪ្យដឹងថាក្រសួងមុខងារសាធារណៈ បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យប្រចាំក្រសួង និងក្រុមការងារមួយ ដើម្បីតាមដានបញ្ហាប្រជាពលរដ្ឋ​ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន នៅលើទំព័រ Facebook សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ។

ដែលក្នុងនោះក្រុមអ្នកនាំពាក្យប្រចាំក្រសួងមានសមាសភាព ៩រូប ដែលដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។ដោយ លោក យក់ ប៊ុណ្ណាជា ប្រធាន និង សមាជិកមាន លោកជុកមុន្នីលោកឈឿន ប៊ុណ្ណារ័ត្ន លោក​​ គង់ សុភី លោក ស សាម៉ីឌី លោក ពេជ្យ វិជ្ជាគន្ធី លោក អុល រ៉ូ លោក សិកហេងឡុង និង លោកស្រី តឹក កុស្សនា។

ជាមួយគ្នានេះក្រុមអ្នកតាមដាន Facebook សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសមាសភាព៩រូបដូចគ្នា ដែលដឹកនាំដោយលោក ឈឿន ប៊ុណ្ណារ័ត្ន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។ដែលមានសមាសភាពសមាជិកមាន លោក ឈឿន ប៊ុណ្ណារ័ត្ត ជាប្រធាន និងសមាជិករួមមាន លោក ឈុន សុជាតិ លោក ឡុងសារឿន លោក ឬទ្ធី សុគន្ធារឹទ្ធ លោក ម៉េង ម៉ង់ទិត្យ លោក ប៉ែន ពិសិទ្ធ លោក អេង វិរះ លោក សយ វិសាលនិងលោក ឌិត និមល។

សូមបញ្ជាក់ថាកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន បានចេញលិខិតណែនាំ ដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើតក្រុមការងារ Facebook និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា។

 F1

 F2

F3

 

ក្រសួងមុខងារសាធារណៈសម្រេច បង្កើតក្រុមអ្នកនាំពាក្យនិងក្រុមការងារ តាមដានបញ្ហាប្រជាពលរដ្ឋ នៅលើទំព័រ Facebook សម្តេច ហ៊ុន សែន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់