(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ កាលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ បានចេញលិខិតស្នើមួយ ទៅក្រសួងសុខាភិបាល ដើម្បី​សម្រួលដល់ការព្យាបាលជនជាប់ឃុំ ដែលមានផ្ទុកសារជាតិញៀន នៅតាមពន្ធនាគាររាជធានី/ខេត្ត និងមណ្ឌលអប់រំកែប្រែ ទាំង៤។

ក្នុងលិខិតស្នើរបស់ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា បច្ចុប្បន្ននៅតាមពន្ធនាគាររាជធានី/ខេត្ត និងមណ្ឌលកែប្រែមានបាតុភាពលួចប្រើប្រាស់សារជាតិញៀន ក្នុងចំណោមជនជាប់ឃុំ គួរឲ្យកត់សម្គាល់។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា ចំនួនជនជាប់ឃុំដែលមានសារជាតិញៀន មានចំនួនដល់ទៅ ៥,៦៥០ នាក់ ប្រហាក់ប្រហែលទៅនឹងមួយភាគបី នៃចំនួនជនជាប់ឃុំសរុបទូទាំងប្រទេស។

លិខិតដដែល បន្តថា ដោយមើលឃើញពីភាពចាំបាច់ក្នុងការគ្រប់គ្រងជនជាប់ឃុំប្រកបដោយសន្តិសុខ សុវត្ថិភាព និងមនុស្សធម៌ និងសំដៅ ដល់ការលើកកំពស់សេវា​អប់រំកែប្រែឲ្យ​កាន់តែមាន​ប្រសិទ្ធភាព ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានសម្រេចឲ្យមានការផ្តល់សេវាព្យាបាល ជនជាប់ឃុំ ដែលមានសារធាតុញៀន នៅក្នុងខ្លួន ដោយតម្រូវឲ្យមានកិច្ចសហការ ពីសំណាក់ក្រសួង អង្គភាព និងអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធ។

ក្រសួងមហាផ្ទៃ ស្នើឲ្យរដ្ឋមន្រ្តី ម៉ម ប៊ុនហេង ពិនិត្យលទ្ធភាពចាត់តាំងក្រុមការងារជំនាញ ដើម្បីសហការអនុវត្តបទបញ្ជា លេខ១ របស់រាជរដ្ឋាភិបាល និងច្បាប់ស្ដីពីពន្ធាគារឲ្យមានប្រសិទ្ធភាព ជាពិសេសផ្ដោតលើការបន្សាបអ្នកញៀនគ្រឿងញៀន ក៏ដូចជាការស្ដានីតិសម្បទាចិត្តសង្គម និងការផ្ដល់សេវាប្រឹក្សា ពីព្រោះ ក្រសួងសុខាភិបាល មាននាយកដ្ឋានជំនាញដែលមានបទពិសោធន៍ មានមន្រ្តីជំនាញ ក៏ដូចជាសម្ភារបច្ចេកទេស សម្រាប់កិច្ចការព្យាបាល និងបន្សាបសារជាតិញៀន៕

ក្រសួងមហាផ្ទៃ ស្នើកិច្ចសហការពីក្រសួងសុខាភិបាល សម្រួលដល់ការព្យាបាលជនជាប់ឃុំ មានផ្ទុកសារជាតិញៀន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់