(​ភ្នំពេញ)៖ មន្ត្រី​នគរបាល​ជាតិ នៃ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ​ចំនួន​២២​នាក់​ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​សម្រេចដក​​ឋានន្តរសក្ដិ និង​បណ្ដេញ​ចេញ​ផុត​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ទៅ​តាម​ការ​ស្នើសុំ​របស់​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​។

យោង​តាម​សេចក្ដី​ប្រកាស​លេខ ២១០៧ ប្រ.ក ចុះ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ របស់​ក្រសួង​មហា​ផ្ទៃ​ ស្តីពី​ការ​បណ្ដេញ​ចេញ​ផុត​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ បាន​បញ្ជាក់​ថា មន្ត្រី​នគរបាល​ជាតិ​ចំនួន​២០​នាក់ នៃ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ត្រូវ​បាន​បណ្ដេញ​ចេញ​ផុត​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ ដោយ​សារ​មូល​ហេតុ​មិន​មក​បំពេញ​ការងារ។

ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ ​តាម​សេចក្តី​ប្រកាស​លេខ ២១១៤ ប្រ.ក ចុះ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ស្តីពី​ការ​អនុវត្ត​វិន័យ​មន្ត្រី​នគរបាល​ជាតិ បាន​បញ្ជាក់​ថា មន្ត្រី​នគរបាល​ជាតិ​ចំនួន​០២​នាក់​ នៃ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ​ត្រូវ​បាន​ដក​ហូត​មុខ​ដំណែង ដោយសារ​មូល​ហេតុ​អសកម្ម​ការងារ​។

គួរ​បញ្ជាក់​ផង​ដែរ​ មួយរយៈចុងក្រោយនេះ បណ្ឌិត្យសភានគរបាលកម្ពុជាបានធ្វើកំណែទម្រង់ជុំវិញការងារសំខាន់ៗមួយចំនួន រួមមាន៖ ការងារដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់​រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអភិវឌ្ឍសមត្ថភាពនិស្សិត-សិក្ខាកាម ការពង្រឹងវិន័យនិស្សិត-សិក្ខា​កាម ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំ បណ្តុះបណ្តាលមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារឲ្យមានសមត្ថ​ភាពពេញលេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនិងតម្រូវការរបស់ប្រទេសជាតិ។ នេះ​បើ​យោង​តាម​​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា៕

ក្រសួងមហាផ្ទៃ ដកតំណែងនិងបណ្ដេញនគរបាលអសកម្ម២២នាក់ ចេញពីក្របខ័ណ្ឌ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់