កាលពី​ថ្ងៃទី​១៤ខែមីនាឆ្នាំ​២០១៦​ ក្រសួងមហាផ្ទៃបានប្រកាស​ចុះឈ្មោះ​គណបក្សខ្មែរ​រួបរួម​ជាតិ ក្នុង​បញ្ជី​គណបក្សនយោបាយនៅក្នុង ក្រសួងមហាផ្ទៃជា​ផ្លូវការ​ហើយដែល នេះបើយោងតាមសេចក្ដីប្រកាសស្ដីពីចុះឈ្មោះក្នុងបញ្ជី​គណបក្សនយោបាយចុះហត្ថលេខា ដោយរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រីសម្តេច​សខេង ។

បើតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី​១៤ខែមីនាឆ្នាំ​២០១៦ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីជូន គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ជាផ្លូវការហើយ ដែលគណបក្សនេះមានស្នាក់ការកណ្តាល នៅខណ្ឌជ្រោយចង្វារ។

លោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២ របស់គណបក្សហ៊្វុនស៊ិនប៉ិច បានបែកចេញពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ដើម្បីបង្កើតគណបក្សខ្មែររួបរួមជាតិ បន្ទាប់ពីលោកបានរួបរួមជាមួយព្រះអង្គ អស់រយៈពេល១ឆ្នាំកន្លងមក។

ក្រសួងមហាផ្ទៃបានចុះ បញ្ជីគណបក្សខ្មែររួបរួម ជាតិរបស់លោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ កន្លងមកខណៈបក្សនេះ កំពុងតែមានបញ្ហាចម្រូងចម្រាស់ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការដណ្តើមស្នាក់ការបក្សគ្នា ។

រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃឧបនាយករដ្ឋមន្ត្រីសម្តេច ស ខេង បានប្រកាស សម្រេចទទួលស្គាល់ចុះឈ្មោះ គណបក្សខ្មែររួបរួមជាតិ (ខ.រ.ជ) ដែលមាន អាសយដ្ឋាន នៃទីស្នាក់ការកណ្តាល តំាងនៅផ្ទះលេខ ១២៥F ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។  ជាមួយគ្នានោះដែរសម្តេច ស ខេង បានស្នើទៅអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគបាលជាតិ អគ្គនាយកដ្ឋានពាក់ព័ន្ធ នានា នៃក្រសួងមហាផ្ទៃ អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ និងគណបក្សខ្មែររួបរួមជាតិ ត្រូវអនុវត្តសេចក្តីសម្រេច ចាប់ពីការប្រកាសតទៅ។

ដោយក្បាលម៉ាស៊ីនដឹកនាំ នៅក្នុងគណបក្សរាជានិយមថ្មីនេះ រួមមាន លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស, លោក ខាន់ សាវឿន អនុប្រធាន និង លោក ទៀ ចំរ៉ាត់ ប្រធានកិត្តិយស។ ចំណែកអគ្គលេខាធិការបក្ស មានឈ្មោះ ស៊ឹម សុន។
​សូមបញ្ជាក់ដែរថាការប្រកាស​ចុះបញ្ជី​នេះ គឺ​បន្ទាប់ពី​ក្រសួងមហាផ្ទៃ សម្រេច​ឲ្យ​លោក ញឹក ប៊ុនឆៃ តំណាង​ស្ថាបនិក​គណបក្ស ខ្មែរ​រួបរួម​ជាតិ បង្កើត​គណបក្ស កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦៕

Nhek bun chi

ក្រសួងមហាផ្ទៃសម្រេច ចុះឈ្មោះគណបក្សខ្មែររួបរួមជាតិក្នុងបញ្ជីគណបក្សនយោបាយជាផ្លូវការ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់