(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ស្ថានភាពសីតុណ្ហភាព និងរបាយទឹកភ្លៀងជាអតិបរិមា ក្នុងបណ្ដារាជធានី-ខេត្តទាំង២៥ មានការប្រែប្រួលចាប់ពី៣៧ដល់៤០អង្សា តាមតំបន់ផ្សេងៗគ្នា។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ឲ្យដឹងថា ស្ថានភាព​សីតុណ្ហភាពអតិបរិមា នឹងមានការថយចុះបន្តិច ចាប់ពីថ្ងៃទី២៨ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ដោយនៅ​តំបន់វាលទំនាប មានសីតុណ្ហភាពចាប់ពី៣៧ អង្សា ដល់៣៩អង្សា និងនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពចាប់ពី៣៦អង្សា ដល់៤០អង្សា ចំណែកឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពចាប់ពី៣៥អង្សា ដល់៣៦អង្សា។

ក្នុងសេចក្ដីជូនដំណឹង បញ្ជាក់ថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា អាចនឹងពុំមានភ្លៀងធ្លាក់នៅតាមបណ្ដារាជធានីខេត្តទាំង២៥។ ចំណែកថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា រាជធានី-ខេត្ត ចំនួន១៥ អាចនឹងមានភ្លៀងធ្លាក់តិច គឺមាននៅរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ បន្ទាយ​មានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង កណ្ដាល តាកែវ កោះកុង ព្រះសីហនុ កែប និងខេត្តកំពត។ ដោយឡែកខេត្តចំនួន១០ផ្សេងទៀត គឺមាននៅខេត្តព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ព្រៃវែង និងខេត្តស្វាយរៀង អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។

ក្រសួងនៅតែអំពាវនាវឲ្យបងប្អូនប្រុងប្រយ័ត្ន ចំពោះភ្លៀងលាយឡំផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាននៅអំឡុងពេល​ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា នៅខេត្តព្រះវិហារ កំពង់ធំ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

 

 

ក្រសួងប្រកាសឲ្យប្រុងប្រយ័ត្ន ចំពោះបាតុភូតខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២៨ មេសា ដល់១ឧសភា នៅខេត្តចំនួន១០

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់