ភ្នំពេញៈ ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​ប្រកាស​ពី​ការ​កំណត់​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) ​ដោយ​ជ្រើសរើស​យក​សម័យ​ប្រឡង​នៅ​ថ្ងៃ​ទី​ ២១ ខែ​សីហា ឆ្នាំ​ ២០១៧ ខាង​មុខ​នេះ ខណៈ​មណ្ឌល​ប្រឡង​នៅ​ទូទាំង​ប្រទេស​មាន​ ១៧៧ ​ស្មើ​នឹង​ ៤១៥៤ ​បន្ទប់​។

 

បើយោងតាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​ ២៣ ខែ​មិថុនា ឆ្នាំ​ ២០១៧ ​បាន​ឲ្យ​ដឹង​ថា​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ២៤ មណ្ឌល​ស្មើ​នឹង​ ៧៧៥ ​បន្ទប់ ខេត្ត​កណ្ដាល​មាន ១៥ ​មណ្ឌល ស្មើ​នឹង​ ៣២២ ​បន្ទប់ ខេត្ត​កំពង់ចាម​មាន​ ១៣ មណ្ឌល​ស្មើ​នឹង ២៨៨ បន្ទប់​។ ខេត្ត​តាកែវ​មាន ១៤ ​មណ្ឌល​ស្មើ​នឹង​ ៣៦៨ បន្ទប់ ខេត្ត​បាត់ដំបង​មាន​ ១០ មណ្ឌល​ស្មើ​នឹង​ ​២៥៨ ​បន្ទប់ ខេត្ត​ព្រៃវែង​មាន ១១ មណ្ឌល ស្មើ​នឹង ២៣១ ​បន្ទប់​។

ខេត្ត​កំពត​មាន​ ៨ ​មណ្ឌល​ស្មើ​នឹង​ ២០៦ ​បន្ទប់ ខេត្ត​បន្ទាយមានជ័យ​មាន​ ៥ ​មណ្ឌល​ស្មើ​នឹង​ ១៣៨ ​បន្ទប់ ខេត្ត​កំពង់ធំ​មាន ៩ មណ្ឌល​ស្មើ​នឹង​ ១៧២ ​បន្ទប់​ខេត្ត​កំពង់ស្ពឺ​មាន​ ១០ ​មណ្ឌល​ស្មើ​នឹង​ ១៨០ ​បន្ទប់​។

ខេត្ត​សៀមរាប​មាន​ ១១ មណ្ឌល​ស្មើ​នឹង​ ២៩១ ​បន្ទប់ ខេត្ត​ស្វាយរៀង​មាន​ ៦ មណ្ឌល​ស្មើ​នឹង​ ១៤០ ​បន្ទប់ ខេត្ត​កំពង់ឆ្នាំង​មាន​ ៦ ​មណ្ឌល​ស្មើ​នឹង ១៦១ ​បន្ទប់ ខេត្ត​ត្បូងឃ្មុំ​មាន ៥ ​មណ្ឌល​ស្មើ​នឹង​ ១២៩ ​បន្ទប់​ខេត្ត​ពោធិ៍សាត់​មាន​ ៥ ​មណ្ឌល​ស្មើ​នឹង​ ១១៦ ​បន្ទប់​។

ខេត្ត​ក្រចេះ​មាន​ ៣ មណ្ឌល​ស្មើ​នឹង​ ៧១ ​បន្ទប់ ខេត្ត​ព្រះសីហនុ​មាន​ ៤ ​មណ្ឌល​ស្មើ​នឹង​ ៧០ បន្ទប់​ខេត្ត​ព្រះវិហារ​មាន ​៣ មណ្ឌល​ស្មើ​នឹង​ ៦២ ​បន្ទប់ ខេត្ត​កោះកុង​មាន​ ៣ ​មណ្ឌល​ស្មើ​នឹង​ ៣២ ​បន្ទប់ ខេត្ត​ឧត្តរមានជ័យ​មាន​ ២ ​មណ្ឌល​ស្មើ​នឹង ៤១ ​បន្ទប់​។

ខេត្ត​ស្ទឹងត្រែង​មាន​ ២ មណ្ឌល​ស្មើ​នឹង​ ២៤ ​បន្ទប់​ខេត្តមណ្ឌលគិរី​មាន​ ២ មណ្ឌល​ស្មើ​នឹង ១៤ បន្ទប់ ខេត្ត​រតនគិរី​មាន​ ២ មណ្ឌល​ស្មើ​នឹង​ ៣៧ ​បន្ទប់ ខេត្ត​កែប​មាន​ ២ ​មណ្ឌល​ស្មើ​នឹង ១៤ បន្ទប់ និង​ខេត្ត​ប៉ៃលិន​មាន​ ២ មណ្ឌល​ស្មើ​នឹង​ ១៤ ​បន្ទប់​។

លោក រស់ សាលីន អ្នក​នាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែង​ថា​ក្រសួង​អប់រំ​យុវជន និង​កីឡា​ស្នើសុំ​ឲ្យ​ម​ន្ទីរ​ផ្ញើ​ឈ្មោះ​បេក្ខជន​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​ ១ ខែ​សីហា​ដើម្បី​រៀបចំ​បញ្ជី​បេក្ខជន​ដែល​ជា​សិស្ស​បាន​បំពេញ​លក្ខខណ្ឌ​គឺ​ជាប់​មធ្យម​ភាគ​ប្រចាំ​ឆ្នាំ​ព្រម​ទាំង​បំពេញ​លក្ខខណ្ឌ​ផ្សេង​ទៀត​ដូចជា​ចំនួន​អវត្តមាន​ជាដើម​។

លោក​បន្ត​ថា​ចំនួន​ជាក់ស្តែង​ពេល​នេះ​ទើប​តែ​ទទួល​បាន ១០៣ ​ឬ​ ១១២ ​នាក់​ប៉ុណ្ណោះ​ឆ្នាំ​នេះ​ដោយ​ក្រសួង​គ្រោង​រៀបចំ ១៧៧ ​មណ្ឌល​ច្រើន​ជាង​ឆ្នាំ​ទៅ ២០ ​មណ្ឌល​ដោយសារ​ឆ្នាំ​នេះ​សិស្ស​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​ដល់​ជាង​ ៩ ​ពាន់​នាក់​ដែល​សិស្ស​រៀន​ឡើង​វិញ​មាន​ច្រើន និង​បេក្ខជន​ស្វៃរិន​ផង​ដែរ​។

លោក​ថ្លែងបញ្ជាក់​ថា​៖ «​ជា​គោលការណ៍​ក្រសួង​អនុវត្ត​ដូច​ឆ្នាំ​មុនៗ​គឺ​គោលការណ៍​អ្នក​ចេះ​គឺ​ជាប់ អ្នក​អត់​ចេះ​គឺ​ធ្លាក់ ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍​ដែល​សម្រប​សម្រួល​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទាំង​ដំណើរការ​សំណេរ ដំណើរការ​កំណែ ដំណើរការ​បូក​ស្រង់​ពិន្ទុ​គឺ​រក្សា​យក​តាម​គោលការណ៍​ដូច​នៅ​​ឆ្នាំ​មុន​ដដែល​ដើម្បី​ធានា​បាន​គុណភាព​របស់​សិស្ស​ដែល​ទទួល​បាន​សមត្ថភាព​ពិតប្រាកដ​របស់​ខ្លួន​»​។

ចំណែក​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ណែនាំ​ឲ្យ​មន្ទីរ​អប់រំ រាជធានី ខេត្ត ត្រូវ​ទាក់ទង​ជាមួយ​អាជ្ញាធរ​ដែនដី​ដើម្បី​រៀបចំ​កម្លាំង​ថែរក្សា​សណ្ដាប់ធ្នាប់ របៀប​រៀបរយ និង​សុវត្ថិភាព​នៅ​តាម​មណ្ឌល​ប្រឡង​ឲ្យ​ហើយ​ស្រេច​មុន​សម័យ​ប្រឡង​ចូល​មក​ដល់​៕

 

 

 

 

 

 

ក្រសួងប្រកាសកាលបរិច្ឆេទ និងមណ្ឌលប្រឡងទុតិយភូមិ(បាក់ឌុប)ឆ្នាំ ២០១៧

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់