(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថាន ជូនដំណឹងអំពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ ដាក់តំបន់ព្រៃផ្តល់ផលចំនួន៥កន្លែង មានផ្ទៃដីសរុបជិតមួយលានហិកតា ជាតំបន់ការពារ និងអភិរក្សព្រៃឈើ។

នៅក្នុងលិខិតរបស់ក្រសួងបរិស្ថាន ឲ្យដឹងថា នាពេល​ថ្មីៗ​នេះ ក្រសួងបរិស្ថាន បានទទួល​ការឯកភាព​ជាគោលការណ៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​រៀបចំ​ដាក់​តំបន់​ព្រៃ​ផ្តល់​ចំនួន ៥​កន្លែង រួមមាន ព្រៃ​ឡង់ ព្រៃ​ច្រករបៀង​ក្រវាញ​ខាងត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀម​ប៉ាង​លិច និង​ព្រៃ​វ៉ឺ​ន​សៃ ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ​ជាង ៩៥០.០០០​ហិកតា ជា​តំបន់​ការពារ និង​អភិរក្ស​ព្រៃឈើ ដោយ​ផ្អែកទៅលើ​សក្តានុពល និង​គុណ​តម្លៃ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន​។

ក្រសួង បញ្ជាក់ថា នឹងគ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយនាពេលដ៏ខ្លីខាងមុខ ដើម្បីផ្ដល់ឱកាសឲ្យអ្នកពាក់ព័ន្ធទាំងអស់បានចូលរួមពិនិត្យ និងផ្ដល់មតិយោបល់លើឯកសារព្រាងនានាដោយទូលំទូលាយ ហើយក្រសួងនឹងធ្វើការបូកសរុបមតិយោបល់ និងកែសម្រួលឯកសារ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់តំបន់ព្រៃផ្តល់ផលទាំង ៥កន្លែងនោះ ជាតំបន់ការពារ និងអភិរក្សព្រៃឈើជាផ្លូវការ ស្របតាមគោលការណ៍ និងនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី៣១ ខែមីនា ប្រមុខរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញ ជាតំបន់ការពារ ខណៈតំបន់ទាំងនេះត្រូវបានប្រជាសហគមន៍រាយការណ៍ជាបន្តបន្ទាប់ថារងការកាប់បំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេច ហ៊ុន សែន បានថ្លែងថា សម្ដេចបានឯកភាពតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងការដាក់ព្រៃឡង់និងព្រៃតំបន់ភ្នំពេញក្រវ៉ាញ ជាតំបន់ការពារ។ សម្តេច បានសម្រេចឱ្យសកម្មជនបរិស្ថាន សង្គមស៊ីវិល និងព្រះសង្ឃដែលទៅបំបួសដើមឈើ នៅតំបន់នោះកន្លងមក ក្លាយជាអ្នកចូលរួមការពារព្រៃឈើនៅតំបន់នោះ។ ហើយ ការសម្រេចនេះ គឺដើម្បីការពារព្រៃឈើល្អៗសម្រាប់ប្រទេសកម្ពុជា៕

 

ក្រសួងបរិស្ថាន ឯកភាពគោលការណ៍របស់រដ្ឋាភិបាល ក្នុងការដាក់តំបន់ព្រៃផ្តល់ផលចំនួន៥កន្លែង ជាតំបន់ការពារ និងអភិរក្សព្រៃឈើ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់