(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិមយ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បានចេញសេចក្ដីអំពាវនាវឲ្យទប់ស្កាត់ការចាក់ដី លុបបឹងបួធម្មជាតិនានា បន្ទាប់ពីក្រសួងបានកត់សម្គាល់ថា ចលនា ឬទំនាស់ ដែលកើតឡើងស្ដីពីសកម្មភាពលុបបឹងបួធម្មជាតិ ដោយបុគ្គលមួយចំនួន បានកើតឡើងជាហូរហែរ។

ក្នុងសេចក្ដីអំពាវនាវ នោះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញវិធានការចំនួន៤ចំណុច ស្តីពីសកម្មភាពការចាក់ដីលុបបឹងបូធម្មជាតិ។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ពាក់ព័ន្ធការចាក់ដីលុបបឹងបូធម្មជាតិ គឺអាជ្ញាធរដែនដី ស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាអ្នកដឹងរឿងហ្នឹងជាងគេ។ ដូចនេះមុននឹងសម្រេច ឬមានវិធានការយ៉ាងណានោះ សុំពិនិត្យលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធឲ្យបានច្បាស់ជាមុនសិន។

ជាពិសេសក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងច្បាស់ថា បឹងបូធម្មជាតិទាំងអស់ជារបស់រដ្ឋ​ ចង់មានវិធានការយ៉ាងណានោះ គឺមានតែប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ ដែលមាន៉ឆន្ទានុសិទ្ធិក្នុងការសម្រេច។ សេចក្តីអំពាវនាវបានបន្ថែមថា “សូមមេត្តាគិតគូរឲ្យបានវែងឆ្ងាយ ព្រោះអាកាសធាតុ មានការប្រែប្រួលខ្លាំងណាស់”។

តែយ៉ាងណា ក្រសួងក៏បានសង្កត់ធ្ងន់ថា “រាល់ការលុបបឹងបួមិនមែនមាននន័យថា អាក្រក់ទាំងអស់នោះទេ តែគួរពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះថា ការអភិរក្ស ត្រូវបានផ្សាភ្ជាប់នឹងការអភិវឌ្ឍ”៕

 

ក្រសួងធនធានទឹក អំពាវនាវ ឲ្យទប់ស្កាត់ ការចាក់ដី លុបបឹងបួធម្មជាតិនានា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់