(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញថា រយៈពេលមួយថ្ងៃ គិតចាប់ពីម៉ោង៧ព្រឹកថ្ងៃទី០៣ ខែឧសភា ដល់ម៉ោង៧ព្រឹកថ្ងៃទី៤ ខែឧសភានេះ មានខេត្ត-រាជធានី ចំនួន១៩/២៥ទូទាំងប្រទេស មានភ្លៀងធ្លាក់។

ខេត្ត-រាជធានី ដែលមានភ្លៀងធ្លាក់នោះ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, ឧត្តរមានជ័យ, ព្រះវិហារ, កំពង់ស្ពឺ, តាកែវ, កំពត, កែប, កោះកុង, ស្វាយរៀង, ក្រចេះ, ស្ទឹងត្រែង, រតនគីរី, និង ខេត្តមណ្ឌលគីរី។

ចំណែកខេត្តដែលមិនមានភ្លៀងធ្លាក់ចន្លោះ១២ម៉ោងនេះ រួមមាន៖ ខេត្តកណ្តាល, កំពង់ឆ្នាំង, ព្រៃវែង, ព្រះសីហនុ, កំពង់ចាម, និង ខេត្តត្បួងឃ្មុំ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៦ ដោយបញ្ជាក់ថា រយៈពេល៩ថ្ងៃនេះ កម្ពុជា មានសីតុណ្ហភាព ចាប់ពី៣៤ ដល់៤០អង្សាសេ និងតាមខេត្ត-រាជធានី មានភ្លៀងធ្លាក់ ផងដែរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានឡើង ក្នុងអំឡុងពេលចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ៕

 

ក្រសួងធនធានទឹក៖ រយៈពេលមួយថ្ងៃ ខេត្ត-រាជធានី ចំនួន១៩ ក្នុងចំណោម២៥ មានភ្លៀងធ្លាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់