(ភ្នំពេញ)៖ យោងតាមទំព័រFacebook របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ភ្លៀងកក់ខែ ចាប់ផ្ដើមជាបណ្ដើរៗហើយ នៅតាមនៅបណ្ដារាជធានីខេត្តនានា ពិសេសខេត្តរតនគិរីមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ សៀមរាប កោះកុង ព្រៃវែង និងខេត្តស្វាយរៀង។

ក្នុងសេចក្ដីប្រកាសដដែលបន្តថា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦  សីតុណ្ហភាពអតិបរមា នឹងថយចុះមួយកម្រិត នៅក្នុងរង្វង់៣៦អង្សា ដល់៣៨អង្សា នៅតំបន់វាលទំនាប។ នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពពី៣៤អង្សា ដល់៣៩អង្សា ចំណែកឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពពី៣៤អង្សា ដល់៣៦អង្សា។

ក្រសួងធនធានទឹក បញ្ជាក់ថា បាតុភូតផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ អាចនឹងនៅតែកើតមានច្រើន និងញឹកញាប់នៅចុងរដូវប្រាំង និងដើមរដូវវស្សានេះ (ឧសភា-មិថុនា)។ ក្រសូងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦៕

 

ក្រសួងធនធានទឹក៖ ភ្លៀងកក់ខែ ចាប់ផ្ដើមជាបណ្ដើរហើយ នៅតាមបណ្ដារាជធានី-ខេត្តនានា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់