(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែឧសភានេះ បានព្យាការណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១១ ដល់១៨ ខែឧសភា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះ សីតុណ្ហភាពមានការធ្លាក់ចុះបន្តិច គឺនៅតំបន់ទំនាបមានពី៣៦ ដល់៣៨អង្សាសេ, តំបន់ខ្ពង់រាបមានពី៣៥ ដល់៣៧អង្សាសេ និងតំបន់មាត់សមុទ្រមានពី៣៤ ដល់៣៦អង្សាសេ ដែលកាលពីមុនសីតុណ្ហភាពឡើងរហូតដល់៤០ ទៅ៤២អង្សាសេ។

ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា ក្នុងសប្តាហ៍នេះដែរ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន ហើយក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕

 

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១១ ដល់១៨ ខែឧសភា សីតុណ្ហភាពធ្លាក់ចុះ ចន្លោះពី៣៤ ដល់៣៨អង្សាសេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់