(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីខែមីនាដល់ខែកក្កដា ឆ្នាំ២០១៦នេះ ប្រទេសកម្ពុជា នឹងមានផ្គរ រន្ទះ ខ្យល់កន្រ្តាក់ កើតឡើងច្រើន ហើយក្រសួងក៏បានអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរ។

យោងតាម គេហទំព័រ របស់ក្រសូងធនធានទឹក បានឲ្យដឹងនៅថ្ងៃទី ១៥ ខែមីនានេះថា “នៅក្នុងឆ្នាំ ២០១៦ នេះ ពិសេសចាប់ពីខែមីនា ដល់ខែកក្កដា បាតុភូតធម្មជាតិ ដូចជា ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងកើតមានច្រើន ហើយកម្ពុជាតែងតែ មានមនុស្សស្លាប់និង របួស ដោយសារ ផ្លេកបន្ទោរ ផ្គរ និង រន្ទះ ប្រមាណជាង ៥០ នាក់ជារៀងរាល់ឆ្នាំផងដែរ”។

ព្រមជាមួយគ្នានេះដែរ ក្រសួងក៏បានសហការ ជាមួយទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA)  ដើម្បីជួយបង្ការ គ្រោះថ្នាក់ ធម្មជាតិផ្សេងៗ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ក្រសួងក៏បានអំពាវនាវ ឲ្យពលរដ្ឋ ចេះចៀសវាងពេលមាន ផ្លេកបន្ទោរ ផ្គរ  និង រន្ទះ  រួមមាន មិនត្រូវនិយាយ ទូរស័ព្ទនៅពេល ឮសំលេងផ្គរ មិនត្រូវជិះម៉ូតូ ឬកង់ ពេលមេឃមានរន្ទះ, មិនត្រូវអង្គុយក្នុងតង់ពេលមានផ្គរ រន្ទះ, មិនត្រូវអង្គុយនៅ ក្រោមចំដើមឈើ ត្រូវអង្គុយបន្ទន់ខ្លួន ដោយរក្សាចំងាយ៤ម៉ែត្រពីមែកឈើ។

ក្រសួងបានផ្តាំផ្ញើ ពលរដ្ឋថា ពេលមាន ផ្លេកបន្ទោរ ផ្គរ រន្ទះ ត្រូវបន្ទន់ខ្លួនដោយ បញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ ត្រចៀក ទាំងខាង, ត្រូវរត់ចេញ ពីទឹក ឬស្រែ, នៅខាងក្នុង ឬរត់ចូលនៅ ក្នុងផ្ទះជាប្រញាប់, ក្នុងរថយន្តមាន សុតវត្ថិភាព តែមិនត្រួវប៉ះចង្កូត ឬទ្វារ, ត្រូវបន្ទន់ខ្លួន អោបក្បាលជង្គង់ និងបិទត្រចៀកសងខាង នៅក្រោមបង្គោលភ្លើង,  ត្រូវអង្គុយក្នុងតំបន់ មានសុវត្ថិភាពក្នុងផ្ទះ, ដកឌុយដោតភ្លើង ឬឌុយទូរស័ព្ទទុក ចំងាយ ១ម៉ែត្រ ពីប្រភពចរន្តអគ្គិសនី៕

តើផ្លេកបន្ទោរ ផ្គរ រន្ទះ កើតឡើងយ៉ាងដូចម្ដេច? ហើយ តើត្រូវធ្វើយ៉ាងណា? ដើម្បីបញ្ជៀសគ្រោះថ្នាក់ បណ្ដាលមកពីបាតុភូតធម្មជាតិ ទាំងនេះ។

ខាងក្រោមនេះ ជាវិធីបង្ការ និងការពន្យល់របស់ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)៖

1 2 3 4

ក្រសួងធនធានទឹក៖ ចាប់ពីខែមីនា ដល់ខែកក្កដា កម្ពុជានឹងមានផ្គរ រន្ទះ ខ្យល់កន្រ្តាក់ កើតឡើងច្រើន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់