(កែប)៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ ឲ្យដឹងថា តាមការសន្និដ្ឋានបឋម ការកើនឡើងនូវកម្រិតស្លែ នៅក្នុងទឹកសមុទ្រកែប បណ្តាលមកពីការកើនឡើង នូវសីតុណ្ហភាព ពន្លឺ និងការប្រែប្រួលនូវជីវជាតិចិញ្ចឹមក្នុងទឹកសមុទ្រ។

សេចក្ដីប្រកាស បញ្ជាក់ថា “ជា​ទូទៅ ស្លែ​ដែល​កើត​មាន​ឡើង​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​កែប​បាន​បាត់​ទៅ​វិញ​ស្ទើរ​ទាំងស្រុង ហើយ​ថា​ស្ថានភាព​ទឹកសមុទ្រ​មាន​ភាព​រង​ថ្លា និង​ឈាន​ទៅ​រក​ប្រក្រតី​ឡើង​វិញ”។

យ៉ាងណាក៏ដោយ ក្រសួងបរិស្ថាន​ បាន​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​គ្រប់​រូប ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​កែប និង​ភ្ញៀវ​ទេសចរ បន្ត​ការ​ប្រុង​ប្រយ័ត្ន​ដោយ​គួរ​ផ្អាក​ចុះ​មុជទឹក​សមុទ្រ​កម្សាន្ត​រហូត​ដល់​ចុង​ស​ប្តា​ហ៍​នេះ ដើម្បី​ជា​ការ​បង្ការ​បញ្ហា​គ្រោះថ្នាក់​ជាយថាហេតុ ក៍​ដូច​ជា​ទុក​ឱកាស​ឲ្យ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​កែប ធ្វើការ​បោសសម្អាត​ឆ្នេរ​ឲ្យ​បាន​ស្អាត​សិន ។​ ចំណែក​ការ​នេសាទ​សមុទ្រ​នៅ​ខេត្ត​កែប ប្រជា​នេសាទ​អាច​បន្ត​ប្រកប​របរ​របស់​ខ្លួន​នៅ​តាម​តំបន់​ទឹក ដែល​មាន​រយៈ​ចម្ងាយ ៥០០​មែ​ត្រ​ឡើង​ទៅ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន៖

ក្រសួងបរិស្ថាន

ក្រសួងជំនាញ អំពាវនាវឲ្យផ្អាកចុះមុជទឹកសមុទ្រនៅភូមិសាស្រ្តខេត្តកែប រហូតដល់ចុងសប្តាហ៍នេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់