ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រះរាជាណាចក្រកម្ពុជា-សាធារណរដ្ឋកូរ៉េ លើកទី ៣ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៦ វេលាម៉ោង ០៩:០០ ព្រឹក នៅទីស្តីការក្រសួងការបរទេស។កិច្ចប្រជុំនេះមាន ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លីម ស៊ុងណាម អនុរដ្ឋមន្រ្តីទី ១ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ នឹងធ្វើជាសហប្រធានកិច្ចប្រជុំ។
កិច្ចប្រជុំគណៈកម្មការចម្រុះព្រះរាជាណាចក្រកម្ពុជា-សាធារណរដ្ឋកូរ៉េ លើកទី ៣ នេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសគឺកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ កុងស៊ុល និងវប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងអាស៊ាន-សាធារណរដ្ឋកូរ៉េផងដែរ។

ក្រសួងការបរទេស នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សាធារណរដ្ឋកូរ៉េលើកទី៣

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់