ពិតជារឿងគួរឲ្យហួសចិត្តដែលក្មេងទំនើងមានទាំងស្រីនិងប្រុសទើបតែមានអាយុត្រឹមតែ ១២ទៅ ១៣ឆ្នាំ តែប៉ុណ្ណោះតាំងខ្លួនជាបងតូចបងធំមិនគិតខំសិក្សារៀនសូត្រ បែរជានាំគ្នាដើរអុកឡុកនិងវាយសិស្សយកលុយនៅក្នុងសាលា ។ ប៉ន្តែសកម្មភាបនេះត្រូវបានលោកគ្រូអ្នកគ្រូរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍តស្ទឹងមានជ័យ រួមនិងប្រជាការពារសង្កាត់ ចុះមកចាប់បាន៤នាក់និងច្រើននាក់ ទៀតគេចខ្លួនបាត់។

បើតាមមន្រី្តនគរបាលប៉ុស្តិ៍ស្ទឺងមានជ័យបានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន ក្រុមក្មេងទំនើង បងធំ បងតូចទាំងនេះ គឺកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ទទួលបានសេចក្តីរាយការណ៍ពីសំណាក់លោក នាយកសាលាបឋមសិក្សាស្ទឹងមានជ័យ ថាមានក្រុមក្មេងបងធំបងតូច ចំនួន ៤នាក់ ក្នុងនោះមានទាំងក្មេងស្រីដែលធ្វើខ្លួនជាប្រុសផងដែរ បាននាំគ្នាពាក់ស្បែកមុខ Dy Bek ចូលមកក្នុងបរិវេណសាលា និងដើរអុកឡុកក្មេងសិស្សសាលាតូចៗ ដែលកំពុងរៀន និងបានវាយយកលុយពីក្មេងតូចៗទៀតហើយសកម្មភាពបែបនេះមានជាញឹកញាប់ណាស់ ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍នេះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានសហការជាមួយនឹង កម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យ ចុះមកដល់សាលាភ្លាម ៗ និងបានឃាត់ខ្លួនក្មេងទាំង ៤នាក់ដែលមាន ទី១-ឈ្មោះ លេក ឈិន ភេទប្រុស អាយុ ១២ឆ្នាំ , ទី២-ឈ្មោះ សុខ ដា ភេទប្រុស អាយុ ១៣ឆ្នាំ ,ទី៣-ឈ្មោះ សេង ណេត ភេទស្រី តែតែងខ្លួនជាប្រុស មានអាយុ ១៣ឆ្នាំ ,និងទី៤-ឈ្មោះ ធា រ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបានស្បែកមុខ Dy Bek ចំនួន២ រួចយកទៅសួរនាំនិងធ្វើការអប់រំយ៉ាងយូរទើបដោះលែងទៅវិញ។

សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថៃ្ងទី ៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាស្ទឹងមានជ័យ ដែលមានទីតាំងនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

AAAAqqqq2

 

ក្មេងទំនើងអាយុ ១២-១៣ឆ្នាំ វាយយកលុយ សិស្សតូចៗនៅ សាលាស្ទឹងមានជ័យនគរបាលឃាត់ខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់