(ភ្នំពេញ)៖ ក្នុងរយៈពេល២៤ឆ្នាំ មកនេះ មន្ទីរពេទ្យគន្ធរបុប្ផា បានព្យាបាលកុមារកម្ពុជា រហូតដល់ជាង ១៤លាននាក់ និងចំណាយថវិការសរុបទាំងអស់ជិត៦០០ លានដុល្លារអាមេរិក។ នេះបើសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ដោយបានរម្លឹកពីរបាយការណ៍របស់លោកវេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្ហោះសារដោយបានលើកឡើងអំពីការខិតខំប្រឹងប្រែង របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ។

សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យទេវតា ប្រកាសតាមបណ្តាញ ទំនាក់ទំនងសង្គមផ្ទាល់ខ្លួន របស់លោកថា ក្នុងរយៈពេល២៤ឆ្នាំ កន្លងទៅ មន្ទីរពេទ្យគន្ធរបុប្ផា បានព្យាបាលកុមារកម្ពុជា រហូតដល់ជាង ១៤លាននាក់ និងចំណាយថវិការសរុបទាំងអស់ជិត៦០០ លានដុល្លារអាមេរិក។

លោកវេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា បញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា មានបុគ្គលិក ចំនួន២៥០០នាក់ កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ លើផ្នែកព្យាបាល ការវះកាត់ទូទៅ ការវះកាត់បេះដូង និងប្រពន្ធ័ ប្រសាទ ដោយមានកំរិតស្តង់ ដារដូចនៅប្រទេសស្វីស។ ក្នុងរយៈពេល២៤ឆ្នាំកន្លងទៅ មានកុមារ កម្ពុជាឈឺចំនួន១៤ ៨៣៧ ១៥៥នាក់ ដែលទទួលបានពិនិត្យនិងព្យាបាល។ ក្នុងនោះកុមារមានជំងឺ និងរបួសធ្ងន់ ចំនួន១៥១៦៤៧១នាក់ ត្រូវបានជួយសង្គ្រោះ និងបានជាសះស្បើយ ដែល៨០%នៃកុមារទាំងនោះ នឹងពុំមាន សំណាងល្អទេ បើពុំបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយនេះ។

សម្តេច ប្រធានកាកបាទក្រហមកម្ពុជា បញ្ជាក់ថា យោងតាមរបាយការណ៍ដែលទទួលបានពីប្រធានមន្ទីរពេទ្យ ឲ្យដឹងថា ករណីនៃកុមារ មានជំងឺធ្ងន់រហូតដល់១៤០នាក់ ក្នុងមួយថ្ងៃ បានមកព្យាបាលនៅមន្ទីរពេទ្យនេះ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ។ រយៈពេល២៤ឆ្នាំកន្លងផុតទៅនេះ មូលធិនិមន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិការអស់ចំនួន៥៦៣លាន ដុល្លារសហរដ្ឋអាមេរិក។ ក្នុងចំណោមថវិកាទាំងនេះ ៤,៧% បានមកពីការចូលរួមវិភាគទាន របស់រាជរដ្ឋាភិបាល កម្ពុជា និងកាកបាទក្រហមកម្ពុជាព្រមទាំងសប្បុរសជននានា។ ៨,៩% បានមកពីការវិភាគទានរបស់រដ្ឋាភិបាលស្វីស ៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងពីទំព័រហ្វេសប៊ុករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖

ប៊ុន រ៉ានី

 

ក្នុងរយៈពេល២៤ឆ្នាំ មន្ទីរពេទ្យគន្ធរបុប្ផា បានព្យាបាលកុមារជាង១៤លាននាក់ និងចំណាយថវិកា៦០០លានដុល្លារ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់