(ភ្នំពេញ)៖ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង បាន​អះអាងថា នៅ​ឆ្នាំ​២០១៥ កម្ពុ​ជាមាន​អ្នកជំងឺ​របេង​ចំនួន​៣៧.០០០​នាក់ ពោលគឺ បាន​ធ្លាក់ចុះ​ខ្លាំង ខណៈ​នៅ​ឆ្នាំ​២០១៤ មាន​អ្នក​ជំងឺរបេង​សរុប​ជាង​៤០.០០០​នាក់ ខណៈដែល​អត្រា​ប្រេ​វ៉ាឡង់ ជំងឺរបេង​បន្ត​ធ្លាក់ចុះ​៦,៥​ភាគរយ អត្រា​ស្លាប់​ដោយសារ​ជំងឺរបេង​បន្ត​ធ្លាក់ចុះ​៥,៥​ភាគរយ ជា​រៀងរាល់ឆ្នាំ ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ថ្លែង​នៅក្នុង​ទិវា​ពិភពលោក​កំចាត់​រោគរបេង នា​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់​អ៊ាង នាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន បាន​មានប្រសាសន៍ថា អត្រា​ធ្លាក់ចុះ​នេះ គឺ​ដោយសារតែ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់ដឹង​ពី​បញ្ហា​ជំងឺរបេង និង​ការចូលរួម ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរបេង​បាន​ច្រើន ពិសេស​ការពង្រីក​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ទៅដល់​មូលដ្ឋាន​។​

​លោក​បន្តថា កម្ពុជា​នឹង​អាច​កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺរបេង​ឱ្យបាន​៩០​ភាគរយ នៅ​ឆ្នាំ ២០៣៥​ខាងមុខ ដោយ​ជំរុញឱ្យមាន​ការគាំទ្រ ទាំង​ថវិការ ស្មារតី និង​ការអប់រំ ដើម្បី​ចូលរួម បញ្ចប់​ជំងឺរបេង​នៅ​កម្ពុជា ឱ្យស្រប​តាម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចេរភាព​របស់​អង្គការ​សុខភាព​ពិភព​។​

​លោក​បាន​លើកឡើងថា កម្ពុជា​កំពុងតែ​រៀបចំ​ផែនការ​ថ្មី​ក្នុងការ​កៀរគរ​នូវ​ធនធាន​ថវិកា ដើម្បី​សម្រេច​ផែនការ​ថ្មី​ឆ្នាំ​២០១៤-២០២០ ព្រមទាំង​ធ្វើដំណើរ​ឆ្ពោះទៅកាន់​គោលដៅ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​លោក​វេជ្ជបណ្ឌិត កាត់​សុន​នូ​រី អូ​ស៊ូ​ហ្គា​(KATSUNORI OSUGA) មន្ត្រី​ផ្នែក​គ្រប់គ្រង ឱសថ​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​លើកឡើងថា ការលុបបំបាត់​រោគរ​បេង​ឱ្យបាន​ជោគជ័យ គឺ​ត្រូវមាន ការចូលរួម​ពី​ភាគី​ដៃគូរ​ម្ចាស់ជំនួយ ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ជាពិសេស​ត្រូវការ​ចូល​រួម ពី​គ្រប់ភាគី ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​។ លោក​មាន​សុទិដ្ឋិនិយម​ថា បើ​មានការ​ចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ កម្ពុជា នឹង​ទទួល​ជោ​យ​ជ័យ​លើ​ការកាត់បន្ថយ​អត្រា​មរណៈ​ដោយ​ជំងឺរបេង ៩០​ភាគរយ ដូច​ការគ្រោងទុក​នា​ឆ្នាំ ២០៣៥​ខាងមុខ​៕

 

ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ អត្រាអ្នកកើតនិងស្លាប់ដោយសារជំងឺរបេង បន្តធ្លាក់ចុះជាបន្តបន្ទាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់