28

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាឲ្យតាមចាប់ខ្លួនអ្នកបង្ហោះព័ត៌មានបំផ្លើស និងប្រមាថជីវិតសម្តេចនៅលើហ្វេសប៊ុកថា សម្តេចជួបគ្រោះថ្នាក់ផ្ទុះយន្តហោះស្លាប់កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបង្ហោះនេះថា ជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលសម្តេចមិនអាចទទួលយកបាននោះទេ។ ជាងនេះទៅទៀត សម្តេចក៏បានប្រាប់ឱ្យអ្នកសរសេរបង្ហោះនោះ រត់ឱ្យលឿន ប្រយត្ន័តែគេទៅទាន់ចាប់ចូលតុលាការកាត់ទោសហើយ

សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ហើយមកលេង Facebook បែបនេះ! ក្មួយអើយរត់ឲ្យលឿនតិចទៅ ក្រែងគេទៅទាន់។ វាពូកែណាស់ដាក់ថា ខ្ញុំបានស្លាប់ហើយ ហើយបានបង្ហោះផ្ទុះ ហើយអស់លោកថា នឹងសិទ្ធិបញ្ចេញមតិ តើនៅប្រទេសអស់លោក អាហ្នឹងសិទ្ធបញ្ចេញមតិ អាហ្នឹងត្រូវតាមរកវា ហើយនាំទៅដល់តុលាការ មកពីអី មកពីវាជាអ្នកធ្វើ អស់លោក កុំមើលស្រាល»

29

បញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី២៥ មិថុនា ២០១៧ម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា “កម្មវិធីឡប់ៗតែសប្បាយ” បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន ដោយ មានវីដេអូមួយ រួមនិងរូបថត ៣សន្លឹក​ថា «សម្តេច ហ៊ុន សែន ស្លាប់ហើយបងប្អូន កាលបីម្សិលមិញ នៅវេលាម៉ោង ១១៖៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ក្នុងពេលធ្វើ ដំណើរទៅប្រទេសវៀតណាម ដោយសារផ្ទុះយន្តហោះពេលនេះ ស្លាប់ហើយចូលរួមសោកស្តាយផង»

27

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការសរសេរនេះមិនមែនជាការបញ្ចេញមតិនោះឡើយ តែជាការប្រមាថលើអាយុជីវិតរបស់សម្តេច នេះជាការប្រមាថ មិនអាចទទួលយកបានទេ ហើយក៏នាំទៅប៉ះពាល់ដល់ស្ថេរភាព និងសន្តិសុខ របស់ប្រទេសជាតិ ផងដែរ។ សម្តេចបានពន្យល់ថា បើនាយករដ្ឋមន្រ្តីម្នាក់បាត់បង់ជីវិតនោះ ប្រទេសជាតិ ប្រាកដជាវឹកវរជាក់ជាមិនខាន មិនអាចស្ថិតនៅប្រកបដោយសុខសន្តិភាព និង មានស្ថេរភាពនោះឡើយ៕

32

31

 

ក្ដៅៗ សម្តេច ហ៊ុន សែន បញ្ជាឲ្យតាមចាប់ខ្លួនអ្នកបង្ហោះព័ត៌មានបំផ្លើស និងប្រមាថជីវិតសម្តេច នៅលើFacebook

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់