ជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ នៅក្បែរព្រំដែនរវាងប្រទេសកូរ៉េ និងចិន នៅពេលដែលពួកគេបាននឹងកំពុងរៀបចំផែនការ វាយប្រហារទៅលើប្រធានាធិតេយ្យកូរ៉េខាងជើងលោក គីម ជុងអ៊ុនដែលលោកមានវត្តមាន នៅក្នុងទីក្រុង Hoeryong ភាគខាងជើងនៃខេត្ត Hamgyongនេះបើយោងតាមភ្នាក់ងារសារព័ត៌មានអាមេរិក UPI នៅថ្ងៃទី៧​ខែមេសា​ឆ្នាំ២០១៦។

បើយោងតាម ទីភ្នាក់ងារសារព័ត៌មានអាមេរិក UPI បានឲ្យដឹងថាជនសង្ស័យ២រូប​ ត្រូវបានគេជឿជាក់ ម្នាក់ជាជនជាតិកូរ៉េខាងជើង ដែលរត់ចោលបក្ស និងម្នាក់ទៀតអាចជាជនជាតិចិន បើទោះបីជាយ៉ាងណាក្តី ពុំមានសេចក្តីរាយការណ៍លម្អិត និងអះអាងច្បាស់លាស់ ពីអត្តសញ្ញាណនៃជនទាំងពីរនេះ នោះទេ។

ហើយជនសង្ស័យទាំង ២នាក់ ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ នៅក្បែរព្រំដែនរវាងប្រទេសកូរ៉េ និងចិន នៅពេលដែលពួកគេបាននឹងកំពុងរៀបចំផែនការ វាយប្រហារទៅលើលោក គីម ដែលមានវត្តមាន នៅក្នុងទីក្រុង Hoeryong ភាគខាងជើងនៃខេត្ត Hamgyong។

ដោយបានរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអាមេរិក UPI បានបន្តទៀតថា ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានកូរ៉េខាងជើង រកឃើញថា ពួកគេបានរៀបចំគម្រោងដើម្បីធ្វើឃាតកម្ម ទៅលើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

កូរ៉េខាងជើង ចាប់ខ្លួនជនសង្ស័យ ២នាក់ខណ:ពួកគេកំពុងរៀបចំផែនការ វាយប្រហារទៅលើលោក គីម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់