សឹង្ហបុរី៖ តារាសម្ដែងប្រុស ជើងចាស់ និងល្បីឈ្មោះ សឹង្ហបុរី លោក Huang Wenyong ធ្លាប់ មានភាព មិន សប្បាយ ចិត្ដម្ដងរួចមក ទាក់ទិននឹង រូបថត សិចស៊ី កូនស្រីរបស់ខ្លួន នាង Nicole Ng ដែលនាង បានបង្ហោះ នៅក្នុង ប្លុក របស់ខ្លួន ដោយថតឡើង ដោយអ្នកថតរូប ពនាចរម្នាក់ កាលពី ឆ្នាំ ២០១១ នៅពេលដែល នាងមានវ័យ ត្រឹមតែ ២០ឆ្នាំនោះ។

តែមកដល់ពីពេលថ្មីៗនេះ នាងបាន បន្ដ ថតរូប ឲ្យទស្សនាវដ្ដី សម្រាប់ បុរស FHM ក្នុងសឹង្ហបុរី។ សម្រាប់ លើកនេះ រឹតតែ សិចស៊ីជាងមុន ដោយនាង បង្ហាញដើមទ្រូង យ៉ាងច្បាស់ ក្រឡែត ជាមួយនឹង អាវក្នុង និង ភួយ ដែលស្ទីល ថតរូបនេះ ហាក់ដូចជា នាងទើបតែ ងើបឡើងពី គ្រែ។ ទោះជាយ៉ាងណា នាង Nicole Ng ដែលមាន កម្ពស់ ១.៧៤ ម និងទំងន់ ៥៨ គ.កនេះ បានអះអាងថា ប្រសិនជា លោកប៉ា របស់នាងនៅ ទីនេះ គាត់នឹង សប្បាយ ចិត្ដ នឹងរូបភាព ទាំងនេះ និង ប្រហែល ជាមានមោទភាព ដោយសារតែនាង ថែមទៀតផង (ខាងក្រោម ជារូបភាពរបស់នាង ថតឲ្យទស្សនាវដ្ដី បុរស)។





គួរបញ្ជាក់ថា លោក Huang Wenyong បានលា ចាកលោក កាលពីឆ្នាំ ២០១៣ ក្នុងវ័យ ៦០ឆ្នាំ ដោយជំងឺ មហារីក ដែលការ ចាកចេញ របស់គាត់មួយនេះ បានធ្វើ ឲ្យ ក្រុមគ្រួសារ បងប្អូន មិត្ដរួមសិល្បៈ និង អ្នកគាំទ្រ ជាច្រើន មានទុក្ខព្រួយ និងសោកស្ដាយ ក្នុងការ បាត់បង់ តារាសម្ដែង ដ៏បិុនប្រសប់ ដែលគាត់ សម្ដែង អស់ រយៈពេល ជាង ៣២ឆ្នាំ ហើយមកនោះ៕


រូបភាព លោក Huang Wenyong និង នាង

ប្រភពពី   khmerload

កូនស្រី តារាសម្ដែងប្រុស ដ៏ល្បី សឹង្ហបុរី បង្ហាញពី អំនួត លើទស្សនាវដ្ដីបុរស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់