កាលពីរសៀលថ្ងៃទី១២ ខែ មិនាឆ្នាំ២០១៦ សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន នៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលជាមួយប្រទេសឡាវ ដែលដឹកនាំដោយ លោក BounNhang VoraChith អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមានប្រធានាធិបតីឡាវ (Ho-Kham)។

នៅក្នុងកិច្ចប្រជុំនោះ គឺភាគីកម្ពុជា-ឡាវ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីបង្កើន និងពង្រឹងនូវចំណងមិត្តភាព ទំនាក់ទំនងពាណិជ្ជកម្ម ដែលនាំមកនូវផលប្រយោជន៌សម្រាប់ប្រជាជាតិទាំងពីរ។

ក្រោយពីបញ្ចប់កិច្ចប្រជុំ ភាគី កម្ពុជា-ឡាវ បានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការឆ្នាំ ២០១៦-២០១៧ និងកំណត់ហេតុនៃអង្គប្រជុំកំពូល។

បន្ទាប់មកនៅល្ងាចថ្ងៃដដែលគឺភាគី ឡាវ បានរៀបចំពិធីលៀងសាយភោជន៍ ជូន សម្តេច ហ៊ុន សែន និងគណៈប្រតិភូទាំងអស់ ប្រកបដោយបរិយាកាសស្និទ្ឋស្នាលរីករាយក្រៃលែងផងដែរ ៕

Sam daj HS 13 -03 003

Sam daj HS 13 -03 001

Sam daj HS 13 -03

 

កិច្ចប្រជុំទ្វេភាគីកម្ពុជា-ឡាវ កាលពីថ្ងៃទី១២ខែមិនា បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់