បើតាមសារព័ត៌មាន BBC ចេញផ្សាយ នារសៀលថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧ឱ្យដឹងថាបានការវាយប្រហារដោយខ្មាន់កាំភ្លើង បន្លំខ្លួនជាតាណូអែល ដែលបានបាញ់រះនៅក្នុងក្លឹប​កម្សាន្ត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅកណ្តាលយប់ថ្ងៃឆ្លងឆ្នាំសកលនោះ បានបណ្តាលឲ្យមនុស្សស្លាប់​កើនឡើងដល់ ៣៩នាក់ហើយ ខណៈជិត ៤០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ។

ប្រភពដដែលបន្តថាការវាយប្រហារនោះបានកើតឡើងនៅវេលាម៉ោង ១៖៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី០១ ខែមករា តែម្តង ដោយប៉ូលិសបានបាញ់សម្លាប់ខ្មាន់កាំភ្លើង នៅហ្នឹងកន្លែងតែម្តង បន្ទាប់ពីរូបគេបានបាញ់រះ​ក្នុងក្លឹបកម្សាន្តមួយឈ្មោះ Reina នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

សូមបញ្ជាក់ដែរថារហូតមកដល់រសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ គេ នៅតែបន្ទាន់អាច​បង្ហើបអត្តសញ្ញាណរបស់ ខ្មាន់កាំភ្លើង និងក្រុមភេរវករដែល​ស្ថិតនៅ​ពីក្រោយ​ ការវាយប្រហារ​នោះដរដែល៕

Medics carry a wounded person at the scene after an attack at a popular nightclub in Istanbul, early Sunday, Jan. 1, 2017. Istanbul Governor Vasip Sahin said that an armed assailant has opened fire at a nightclub in Istanbul during New Year's celebrations. Turkish authorities have banned distribution of images relating to the Istanbul attack within Turkey.(IHA via AP)

ការវាយប្រហារ ក្នុងយប់ថ្ងៃឆ្លងឆ្នាំសកលនៅតួកគី អ្នកស្លាប់កើនដល់ ៣៩នាក់ និងរបួសជិត ៤០នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

phearum

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner banner

មតិយោបល់