គេហទំព័រនគរបាលជាតិបានចុះផ្សាយនៅថ្ងែទី០៩ឆ្នាំ២០១៦បានឪ្យដឹងថាប្រភព​ពី​កងកម្លាំង​សន្តិសុខ​ និង​ក្រុម​គ្រូពេទ្យ​ បាន​និយាយ​ថា​ យ៉ាងតិច​កងទ័ព​អេ​ហ្សី​ប​៥​នាក់​ មន្ត្រី​យោធា​ម្នាក់​ និង​ស្ត្រីជន​ស៊ី​វិល​ម្នាក់​ត្រូវ​បាន​សម្លាប់​ និង​១៥​នាក់​ទៀត​រង​របួស​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ក្នុង​ឧបទ្វីប​ Sinai​ ក្រោយ​ពី​រថពាសដែក​ដឹក​យោធា​ត្រូវ​បាន​បំផ្ទុះ​ក្នុង​ហេតុការណ៍​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ ។​ រដ្ឋ​អ៊ី​ស្លា​ម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ​តាម​វេ​ប​សាយ​ជា​ច្រើន​ ។​

ប្រភព​នេះ​បាន​និយាយ​ទៀត​ថា​ គ្រឿងផ្ទុះ​ជា​ច្រើន​គ្រាប់​ ត្រូវ​បាន​ដាក់​បង្កៃ​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ Rafah​ និង​ភាគ​ខាងត្បូង​ទីក្រុង​ Sheikh​ Zuwayed​ ដោយ​បាន​បំផ្ទុះ​ពី​ចម្ងាយ​នៅ​ពេល​ដែល​រថពាសដែក​នោះ​ឆ្លងកាត់​ ។​ ក្រោយពីនៅ​ពេល​ភ្លាមៗ​នេះ​ អ្នកនាំពាក្យ​យោធា​របស់​អេ​ហ្សី​ប​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ ។​

 

ការបំផ្ទុះគ្រាប់ បង្កៃនៅក្នុងឧបទ្វីប Sinai សម្លាប់មនុស្ស ៧នាក់ និង ១៥នាក់ រងរបួស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់