(ភ្នំពេញ)៖ កងកម្លាំងជំនាញផ្នែក​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២០ ​ខែកុម្ភៈ ម្សិលមិញ បានធ្វើ​លំ​ហាត់​សមយុទ្ធ ​និង​បង្កើន​សមត្ថ​​ភាព​ពន្លត់​អគ្គិភ័យ របស់ខ្លួន ដែលធ្វើឡើង​ទីវាល​កោះ​ពេជ្រ ដើម្បីត្រៀមបង្ហាញសកម្មភាពក្នុងថ្ងៃទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ២២កុម្ភៈ។​ 

ក្រុមមន្ត្រី​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជាច្រើននាក់ បានធ្វើ​លំ​ហាត់​សមយុទ្ធ ​និង​បង្កើន​សមត្ថ​​ភាព​ពន្លត់​អគ្គិភ័យ ​នៅក្នុង​បរិវេណ មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​២០ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​

ការធ្វើ​លំ​ហាត់​សមយុទ្ធ​ពន្លត់​អគ្គិភ័យ​នេះ ដឹកនាំ​លំ​ហាត់​ដោយលោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួស អង្គា​រ៍ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ដោយឡែក កងកម្លាំង​ចូលរួម​លំ​ហាត់​សម្រាប់​ការបង្ហាញ​សមត្ថភាព​ពន្លត់​អគ្គិភ័យ នៅ​ថ្ងៃទី​២២​ ខែកុម្ភៈ ក្នុង​ទិវា​បង្ការ​និង​ពន្លត់​អគ្គិភ័យ នៅ​កោះ​ពេជ្រ ស្អែកនេះ ក្រោម​អធិបតីភាព​សម្តេច​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​នៅក្នុង​ឱកាស​ធ្វើ​លំ​ហាត់​សមយុទ្ធ ពន្លត់​អគ្គិភ័យ លោក​សួស អង្គា​រ៍ អគ្គ​ស្នងការរង​នគរបាលជាតិ ​មានប្រសាសន៍ថា លំ​ហាត់​សម យុទ្ធ​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ​ចំនួន ៧០​នាក់ ហើយ​ធ្វើ​លំ​ហាត់​ចំនួន​៣​វិញ្ញាសា រួមមាន ៖ លំ​ហាត់​ពន្លត់​អគ្គិភ័យ​ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ធ្វើការ​អន្តរាគមន៍​ពន្លត់​។ ​ពន្លត់​អគ្គិភ័យ​ដោយ​ប្រើ​បំពង់​ឧស្ម័ន​ពន្លត់​។ ពន្លត់​អគ្គិភ័យ​ពេល​ភ្លើង​កំពុង​ឆេះ​ធុង​ហ្គាស​។​

គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ គ្រោះ​អគ្គិភ័យ នៅតែ​ជា​បញ្ហា​ប្រឈម សម្រាប់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​រដូវ​បុណ្យទាន​ផ្សេងៗ​ ដែលករណីខ្លះ បណ្ដាលមកពីការធ្វេសប្រហែសពេលអុជធូបទៀនសែនប្រេន, ការទុស្សេចរន្តអគ្គិសនី, ករណីផ្ទុះបំពុងហ្គាស ឬការឆាបឆេះធុងសាំង ជាដើម…។

យោងតាម​របាយការណ៍ របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ក្នុង​ឆ្នាំ​២០១៥កន្លងទៅ មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើងចំនួន ៥៩០​លើក នៅ​ទូទាំង​ប្រទេស សម្លាប់​មនុស្ស​ចំនួន ៣៥​នាក់ របួស​៣៧​នាក់ និង​បង្ក​ឲ្យ​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ ប្រមាណ​ជិត​៤០០​ខ្នង​។​ នៅដើមឆ្នាំ២០១៦នេះ ជាក់ស្ដែងនាឱកាសបុណ្យ​ចូលឆ្នាំចិន-វៀតណាម កន្លងទៅនេះ មាន​អគ្គិភ័យ​ចំនួន ១៤លើក​៕​

 

 

 

 

កម្លាំងជំនាញផ្នែកពន្លត់អគ្គិភ័យធ្វើលំហាត់សមយុទ្ធ ត្រៀមបង្ហាញសកម្មភាពក្នុងថ្ងៃទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យ ២២កុម្ភៈ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់