ករណីកម្មករដួលសន្លប់នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង១០នាទីព្រឹកថ្ងៃទី០៩ សីហា ឆ្នាំ២០១៧ នៅចំណុចរោងចក្រកាត់ដេរ សំលៀកបំពាក់យូរៀនអាគា១៥,១៦,១៧ស្ថិតនៅក្នុងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ១ ខ័ណ្ឌពោធិសែនជ័យ ដែល កម្មករសរុបរួមមានចំនួន40នាក់ស្រីទាំងអស់។មន្រ្តីនគរបាលប៉ុស្ត៍ចោមចៅ លោកសៅ សារិទ្ធ បានអោយដឹងថា ដំបូងនៅពេលចូលដល់ រោងចក្រពួកគាត់មានអាការះក្អួតចង្អោរតៗគ្នាពេលនោះក៍ស្រាប់តែសន្លប់តៗគ្នាតែម្តង និងតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបន្ទាប់ពីត្រួតពិនិត្យ ឃើញថាការដួលសន្លប់នេះគឺបណ្ដាលមកពី ខ្សោយកម្លាំងនិងឈាមមិនគ្រប់គ្រាន់។ គួរបញ្ជាក់ផងដែរថា នេះជាករណីទី២ហើយនៃរោងចក្រ ដដែលនេះ ដែលកាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៧នោះ កម្មករចំនួន៧៩នាក់ក្នុងនោះមានប្រុសម្នាក់ក៏បានដួលសន្លប់ដូចគ្នាផងដែរ។

កម្មកររោងចក្រចំនួន៤០ នាក់ទៀតហើយបានដួលសន្លប់ នៅក្នុងថ្ងៃនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Nita

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់