ភ្នំពេញ៖កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការបានឱ្យដឹងថា កម្ពុជានឹងចាប់ផ្ដើមស្ថាបនាផ្លូវល្បឿនលឿនភ្នំ​ពេ​ញ-ក្រុងបាវិតដោយចំណាយទឹកប្រាក់ប្រមាណជា ៣ពាន់លានដុល្លារ ក្រោមគម្រោងកិច្ចអភិវឌ្ឍន៍របស់ប្រទេសជប៉ុន។

 

លោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងយ៉ាងដូចច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន កាលពីថ្ងៃសុក្រ ទី ០៥ ឧសភា ២០១៧ ។

 

លោករដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថាការអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ គឺជាគ​ម្រោ​ង​​នៃប្រាក់កម្ចីរបស់ប្រទេសជប៉ុន។ប៉ុន្ដែលោករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា ការស្ថាបនាផ្លូវល្បឿនលឿននេះ នឹងចាប់ផ្ដើមនៅពេលណានោះទេ។

 

គួររម្លឹកថាកាលពីថ្ងៃម្សិលមិញនេះជប៉ុនបានផ្ដល់ប្រាក់កម្ចី ២០០លានដុល្លារដល់កម្ពុជា សម្រាប់សាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ហើយការផ្ដល់ប្រាក់កម្ចីនេះដោយរដ្ឋមន្ដ្រីជប៉ុនលោក Keiichi Ishii រដ្ឋមន្ត្រីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ទេសចរណ៍នៃប្រទេសជប៉ុន៕

កម្ពុជា គ្រោងដំណើរការស្ថាបនាផ្លូវល្បឿនលឿនក្រោយទទួលបានជំនួយពីជប៉ុន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

leymas

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner banner

មតិយោបល់